ព័ត៌មានជាតិ
បេសកកម្ម ៤ថ្ងៃ នៅឥណ្ឌូណេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំ ១៣លើក និងថ្លែងសុន្ទរកថា ១២លើក
ក្នុងរយៈពេល ៤ថ្ងៃ នៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមកិច្ចប្រជុំចំនួន ១៣លើ និងអញ្ជើញថ្លែងសុន្ទរកថាចំនួន ១២លើកផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពី ជោគជ័យ នៃបេសកកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងរយៈពេល ៤ថ្ងៃ នៃបេសកកម្មនេះ ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចំនួន ១៣កិច្ចប្រជុំ អញ្ជើញថ្លែងសុន្ទរកថាចំនួន ១២លើក និងអញ្ជើញជួបពិភាក្សាទ្វេភាគី ត្រីភាគី និងជំនួបក្រៅផ្លូវការជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូល នៃស្ថាប័ន តំបន់ និងអន្តរជាតិជាច្រើនទៀត។

ក្នុងក្របខណ្ឌ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ ដែលប្រារព្ធពិធីបើកក្រោមអធិបតីភាពលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី វេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ដៃគូក្នុងការអភិវឌ្ឍ កសិកម្ម និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី ២៦ កិច្ចប្រជុំ កំពូលអាស៊ាន-កូរ៉េលើកទី ២៤ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី ២៦ កិច្ចប្រជុំកំពូលអាស៊ានបូក ៣ (ចិន ជប៉ុន កូរ៉េ) លើកទី ២៦ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី ១១ កិច្ចប្រជុំកំពូលអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី ២០ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៨ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី ៣ និងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី ១៣។

ក្នុងក្របខណ្ឌទ្វេភាគី និងត្រីភាគី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការអាស៊ាន ប្រធានាធិបតីឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាយករដ្ឋមន្ត្រីសិង្ហបុរី ស្ថាបនិកនិងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ព្រះចៅស៊ុលតង់ ប្រទេសព្រុយ ណេដារូស្សាឡាម នាយករដ្ឋមន្ត្រីចិន ប្រធានាធិបតីហ្វីលីពីន ប្រធានាធិបតីកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីកោះឃុក នាយករដ្ឋមន្ត្រីជប៉ុន និងបានជំនួបពិភាក្សាត្រីភាគី ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីឡាវ។
សម្ដេចមហាធិបតី ក៏បានឆ្លៀតជួបសំណេះសំណាលក្រៅផ្លូវការ ជាមួយអនុប្រធានាធិបតីអាមេរិក នាយករដ្ឋមន្តី អូស្ត្រាលី នាយករដ្ឋមន្ត្រីឥណ្ឌា បណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នតំបន់ និងអន្តរជាតិ ផ្សេងទៀត។ ក្នុងដំណើរបំពេញបេសកកម្មក្រៅប្រទេសជាលើកដំបូងនេះ សម្ដេចមហាបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា សម្រេចបានជោគជ័យយ៉ាងធំធេង សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។
សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញវិញហើយ នាវេលាយប់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានអាស៊ាន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


