Connect with us

ព័ត៌មានជាតិ

ផ្លូវ៦០ម៉ែត្រ គ្មាន​គម្រោង​ ដាក់​ពុះ​ចែក​ទ្រូងផ្លូវ ជា​ផ្លូវ​អាច​យន្តហោះ​ចុះបាន

បានផុស

នៅ

ភ្នំពេញ៖ មហាវិថីសម្ដេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ) ស្ថិតនៅក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញជាផ្លូវមួយមានលក្ខណៈធំទូលាយ ក្រាល​ដោយ​កៅស៊ូស្អាតល្អ ធ្វើចរាចរណ៍ទៅមកបានឆាប់រហ័ស។ តែផ្លូវនេះក៏តែងបង្កឱ្យមានការគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរ។

ជុំវិញបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ស្លាកសញ្ញាកំណត់ល្បឿនផងដែរ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែទោះបីយ៉ាងណាក្តីមហាវិថីសម្តេចតេជោនេះ មិនមានគម្រោងនៃការពុះចែកទ្រូងផ្លូវឬ ក៏ធ្វើសួនច្បារ ដើម្បីបែងចែកទ្រូងផ្លូវនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី ០២ខែកុម្ភៈនេះថា កំណត់មហាវិថីសម្ដេចតេជោហ៊ុន សែនឬផ្លូវ៦០ម៉ែត្រ គឺជាផ្លូវស្អាតទូលាយងាយស្រួលក្នុងការធ្វើចរាចរទៅមករបស់បងប្អូនប្រជាពលរដ្ឋ ។ ផ្លូវនេះរដ្ឋបាលរាជធានីភ្នំពេញមិនមានគម្រោងនៃការពុះចែកទ្រូងផ្លូវឬសួនច្បារចែកទ្រូងផ្លូវនោះទេ ដោយរក្សាស្ថានភាពផ្លូវទាំងមូល ព្រោះមហាវិថីនេះ ត្រូវទុកអោយបន្សុីគ្នានៃការរៀបចំជាទីតាំងសម្រាប់ ចុះយន្តហោះ។

លោកបានបន្តទៀតថា ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋលើដងផ្លូវនេះ មានល្បឿន លឿនដែលតែងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ ទើបរដ្ឋបាលរាជធានីភ្នំពេញនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានដាក់ស្លាកសញ្ញា កំណត់ល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង ដើម្បីកាត់បន្ថយឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតឡើង បណ្តាលមកពីការបើកបរហួសល្បឿនកំណត់នេះ។

មហាវិថីសម្តេចតេជោហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតិដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។

មហាវិថីសមេ្តចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រនេះ បានចាប់ផ្តើមការសាងសង់កាលពីខែ មិនា ឆ្នាំ ២០១១ ដោយក្រុមហ៊ុន ING Co., Ltd ដោយតភ្ជាប់ពីផ្លូវលេខ២៧១ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុនហើយភ្ជាប់ជាមួួយផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល។ មហាវិថីនេះត្រូវបានចាត់ទុកជាផ្លូវសាធារណៈធំជាងគេនៅក្នុងទីក្រុងភ្នំពេញដែលមានប្រវែងផ្លូវសរុប៩,១៦០ម៉ែត្រ ដែលបានដើរតួនាទីធ្វើឲ្យចរាចរកាន់តែប្រសើរឡើង ពិសេសការធ្វើដំណើរពីខណ្ឌ ដង្កោនិងក្រុង តាខ្មៅមកកាន់រាជធានីភ្នំពេញកាន់ តែ ជិតជាងមុន។


សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវបានមានប្រសាសន៍បញ្ជាក់ហើយថា កំណាព្យផ្លូវមួយនេះ ជាផ្លូវដែលធំជាងគេ អាចចុះយន្តហោះបាន ពេលមានអាសន្នអ្វីមួយកើតឡើង៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម