ព័ត៌មានអន្ដរជាតិ
មេទ័ពរុស្ស៊ី ព្រមានថា ការវាយលុកអ៊ុយក្រែន គ្រាន់ជាចំណុចចាប់ផ្តើមប៉ុណ្ណោះ សង្គ្រាមមិនបញ្ចប់ត្រឹមនៅកន្លែងហ្នឹងទេ
មេទ័ពថ្មីរបស់រុស្ស៊ី បានព្រមានថា ការលុកលុយរបស់លោក វ្ល៉ាឌីមៀរ ពូទីន លើអ៊ុយក្រែន គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយសង្រ្គាមនឹងមិនបញ្ចប់ត្រឹមនៅទីនោះទេ។

អំឡុងពេលបង្ហាញវត្តមានក្នុងទូរទស្សន៍រដ្ឋ Russia-1 កាលពីថ្ងៃអង្គារទី១២ខែកញ្ញា, លោកវរសេនីយ៍ឯក Andrey Mordviche រំពឹងថា ក៏នឹងមានជម្លោះជាមួយបណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀតផងដែរនាពេលអនាគតខាងមុខនេះ ។
ការលុកលុយរបស់ប្រធានាធិបតីរុស្ស៊ីក្នុងខែកុម្ភៈឆ្នាំ២០២២ បានបង្កើនភាពភ័យខ្លាចនៃជម្លោះពិភពលោកកាន់តែធំ ដល់ថ្នាក់មានអ្នកខ្លះព្រមានថា វាអាចបង្កទៅជាសង្គ្រាមលោកលើកទី៣ ដោយសារតែរុស្ស៊ី និងសម្ព័ន្ធមិត្ត ប្រយុទ្ធប្រឆាំងអង្គការណាតូ និងលោកខាងលិចផ្សេងទៀត។

ការអត្ថាធិប្បាយរបស់លោក Mordvichev ធ្វើឲ្យគេសង្ស័យអំពីផែនការ ដែលកំពុងត្រូវបានចែករំលែកជាមួយមន្ត្រីយោធាជាន់ខ្ពស់របស់ទីក្រុងមូស្គូ ដោយលើកឡើងថា លោក ពូទីន មានបំណងបន្តសង្រ្គាមរបស់គាត់សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយថែមទាំង រាលដាលដល់ប្រទេសលោកខាងលិចទៀតផង។
នៅពេលដែលត្រូវបានសួរក្នុងទូរទស្សន៍ Russia-1 ថាតើ អ៊ុយក្រែនគ្រាន់តែជាឈ្នាន់មែនឬទេ? លោក Mordvichev និយាយថា ការវាយលុកកាលពីឆ្នាំមុន គ្រាន់តែជាការចាប់ផ្តើមនៃមហិច្ឆតាយោធារបស់រុស្ស៊ីប៉ុណ្ណោះ។

លោកគូសបញ្ជាក់ថា “នៅមានពេលវេលាច្រើនទៀត។ វាគ្មានន័យអ្វីទេ ដែលត្រូវនិយាយអំពីរយៈពេលជាក់លាក់ណាមួយ។ ប្រសិនបើយើងកំពុងនិយាយអំពីអឺរ៉ុបខាងកើត នោះវានឹងយូរជាងនេះ។ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ សង្រ្គាមនឹងមិនឈប់នៅទីនេះទេ”។
គួរបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយក្នុងប្រទេសអ៊ុយក្រែន ដោយអះអាងថា មានគោលបំណងរំដោះតំបន់ Donbass ជាកន្លែងដែលប្រជាជន Donetsk និង Lugansk រស់នៅក្រោមការវាយប្រហារជាប្រចាំពីកងកម្លាំងទីក្រុងកៀវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សេចក្តីរាយការណ៍៖ អាមេរិក ជិតបញ្ជូន មីស៊ីលរយៈចម្ងាយឆ្ងាយ បំពាក់គ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែនហើយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


