KPT+
អាយុចន្លោះ ១៨ទៅ២៥ឆ្នាំ គួរគ្រប់គ្រងពេលវេលាបែបណា
យុវវ័យមិនតិចទេ បណ្ដែតបណ្ដោយពេលវេលារបស់ខ្លួនឲ្យកន្លងទៅជាមួយរឿងឥតប្រយោជន៍ជាច្រើន។ ត្បិតតែអ្នកខ្លះ មិនចាយពេលលើរឿងពុំបានការក៏ពិតមែន តែវេលាដែលខ្លួនគេមានទាំងប៉ុន្មាន បែរមិនអាចបែងចែកធ្វើយ៉ាងណាមិនឲ្យខាតបានឡើយ។
ការគ្រប់គ្រងពេលវេលាឲ្យបានល្អ មានន័យថា ចេះប្រើពេល ២៤ ម៉ោងសម្រាប់ពេលធ្វើការ ពេលគេង ពេលញាំ ពេលកម្សាន្ត ពេលរៀនសូត្រ និងពេលហាត់ប្រាណជាដើម។
ខាងក្រោមជាក្បួនគ្រប់គ្រងពេលមានប្រសិទ្ធិភាពជាងមុន៖
១. ដាក់គោលដៅប្រចាំថ្ងៃ
រាល់ព្រឹកពេលក្រោកពីគេង ត្រូវដឹងថាក្នុងថ្ងៃនេះ យើងចង់ធ្វើអ្វីខ្លះ? តើចង់សម្រេចការងារណាមួយ? ជាពិសេសគួរតែសរសេរអំពីការងារដែលត្រូវធ្វើនៅថ្ងៃបន្ទាប់ ទើបមួយថ្ងៃៗរបស់យើង មិនចាយទៅឥតប្រយោជន៍។ ម៉្យាងទៀតនោះ ត្រូវដឹងថា មនុស្សណាគួរចំណាយពេលជាមួយ មនុស្សណាគួរគេចវេស។
២. មិនទុកការងារចោល
មនុស្សច្រើននាក់ រមែងខ្វល់ព្រួយពីការងារដែលខ្លួនត្រូវធ្វើ ជាជាងចំណាយពេលទៅធ្វើការងារទាំងនោះ។ កាលណាទុកការងារចោល អារម្មណ៍ចាប់ផ្តើមនៅមិនស្ងប់ និងចេះតែវិលវល់ៗ។ ហេតុនេះ ចៀសវាងចាប់នេះចាប់នោះមិនជាប់ គួរបញ្ចប់ការងារនីមួយៗ កុំបន្សល់ស្កេកស្កះ។
៣. កំណត់ពេលបញ្ចប់ការងារ
ការងារមួយចំនួនមានពេលកំណត់ដែលត្រូវបញ្ចប់ តែមានការងារមួយចំនួនទៀត ពុំកំណត់ពេលឡើយ ដោយយើងជាអ្នកកំណត់ដោយខ្លួនឯង។ សិស្ស-និស្សិតច្រើនណាស់និយមអនុវត្តគោលការណ៍មួយយប់មុន ឬ one night policy ដើម្បីបញ្ចប់កិច្ចការដែលគ្រូដាក់ឲ្យ រីឯបុគ្គលិកខ្លះក៏ធ្វើបែបនេះដូចគ្នា។ យ៉ាងណាក្ដី ការដាក់ពេលដើម្បីបង្ហើយភារៈឲ្យចប់សព្វគ្រប់ មិនធ្វើឲ្យយើងក្រពុលមុខ ពេលថ្ងៃកាន់តែកៀកមកដល់។

៤. លែងធ្វើការច្រើនមុខក្នុងពេលតែមួយ
ក្លាយជាមនុស្សមានសមត្ថភាពធ្វើការងារច្រើនក្នុងពេលតែមួយគឺជាការល្អ ប៉ុន្តែត្រូវគិតអំពីគុណភាព និងប្រសិទ្ធភាពផងដែរ។ យើងមិនអាចធ្វើការងារសាលា អានសៀវភៅ និងរៀបផែនការការងារ ក្នុងពេលជាមួយគ្នាទេ។ ការដែលចេះផ្តោតលើកិច្ចការមួយឲ្យ ល្អ វាក៏នឹងសម្រេចបានលទ្ធផលល្អដូចគ្នា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Success
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


