ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ប្ដេជ្ញាសម្រេចចក្ខុវិស័យរបស់ សម្ដេចនាយករដ្ឋមន្ត្រី ពិសេសការជ្រើសរើសមន្ត្រីរាជការស៊ីវិល
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែងអនុវត្ត និងការសម្រេចនូវចក្ខុវិស័យរបស់ សម្ដេចនាយករដ្ឋមន្ត្រី ជាពិសេសលើគោលនយោបាយអាទិភាព ការរៀបចំយន្តការថ្នាក់ជាតិសម្រាប់ការជ្រើសរើសមន្ត្រីរាជការស៊ីវិល។

ការប្ដេជ្ញាចិត្តនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាល និងសម្ដែងការគួរសមពីសំណាក់ ឯកឧត្ដម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ នៅបន្ទប់សវនាការ នៃទីស្ដីការក្រសួងមុខងារសាធារណៈ។

នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីសាវតារ នៃកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ដែលត្រូវបានចាប់ផ្ដើមអនុវត្តជាផ្លូវការតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ តាមរយៈការបង្កើតឧត្ដមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ។ បន្ទាប់មក កំណែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានបញ្ចូលជាស្នូលក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ១ ក្នុងឆ្នាំ ២០០៤ ហើយបន្តក្លាយជាស្នូល និងគោលដៅយុទ្ធសាស្ត្រអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងន័យនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា «ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការលើការងារកំណែទម្រង់មុខងារសាធារណៈ មានការប្ដេជ្ញាចិត្ត និងខិតខំប្រឹងប្រែងក្នុងការអនុវត្ត និងការសម្រេចនូវចក្ខុវិស័យរបស់ សម្ដេចនាយករដ្ឋមន្ត្រី ជាពិសេសលើគោលនយោបាយអាទិភាព ការរៀបចំយន្តការថ្នាក់ជាតិសម្រាប់ការជ្រើសរើសមន្ត្រីរាជការស៊ីវិល ព្រមទាំងផ្ដោតការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រី និងការគិតគូររៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រផ្អែកលើសមិទ្ធកម្ម»។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្រៅពីនោះ កិច្ចពិភាក្សា បានផ្ដោតបន្ថែមលើការផ្លាស់ប្ដូរបទពិសោធន៍ការងារ និងស្វែងយល់ពីឱកាសផ្សេងៗ ក្នុងទិសដៅឈានឆ្ពោះទៅរកការពង្រីក និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរ។
គួរជម្រាបថា ថ្នាក់ដឹកនាំស្ថាប័នទាំងពីរ បានសាទរចំពោះការរីកចម្រើន និងភាពរឹងមាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជា និងអូស្ត្រាលី ខណៈប្រទេសទាំងពីរ បានបន្ត និងរក្សាទំនាក់ទំនងលើវិស័យចម្បងៗ នានា នៅគ្រប់កម្រិត។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះបេសកកម្មរបស់ក្រសួង ជាពិសេសលើការងារកំណែទម្រង់មុខងារសាធារណៈផងដែរ៕
អត្ថបទ ៖ ពិសី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


