សន្តិសុខសង្គម
មន្រ្តីនគរបាល ចុះអប់រំពីវិធានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដល់ពលរដ្ឋទូទាំងប្រទេស
មន្ត្រីនគរបាល នៅរាជធានីភ្នំពេញទាំងអស់ និងតាមបណ្តាខេត្តនានា បានបន្តសកម្មភាពចុះអប់រំពីវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីមានកិច្ចប្រជុំដោយ លោក ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។

នៅក្នុងកិច្ចប្រជុំនោះ ស ថេត បានលើកឡើងថា ក្នុងរយៈពេល ០៩ខែ ឆ្នាំ២០២៣ និងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ កិច្ចការងារពង្រឹងច្បាប់ចរាចរណ៍នៅតែបន្តជានិច្ច ដើម្បីកុំឱ្យពលរដ្ឋនៅភ្នំពេញ នៅតាមបណ្តាខេត្តមានការស្រពិចស្រពិល យល់ច្រឡំ ហើយអនុវត្តខុស ព្រោះការរៀបចំច្បាប់ចរាចរណ៍ គឺដើម្បីលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ បង្កើននូវសណ្តាប់ធ្នាប់គ្រប់ពេលធ្វើដំណើរក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះ បើតាមខ្លឹមសារក្នុងកិច្ចប្រជុំ ដែលផ្សព្វផ្សាយតាមរយៈហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន។

ក្នុងខ្លឹមសារនោះ លោក ស ថេត បានបញ្ជាក់ថា៖ “ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពនោះ ក្រុមការងារត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានទូលំទូលាយ ហើយគ្រប់មន្ត្រីនគរបាលចរាចរណ៍ត្រូវអនុវត្តវិន័យ បំពេញការងារប្រកបដោយតម្លាភាព សុក្រិត្យភាព វិជ្ជាជីវៈ និងក្រមសីលធម៌”។

លោក ស ថេត បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាទាំងអស់នេះ និងរឹតបន្តឹងច្បាប់ឱ្យបានខ្លាំង និងប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរម្តងៗ។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់មន្ត្រីនគរបាល បន្តពង្រឹងសម្រួលចរាចរណ៍ដល់សិស្សានុសិស្សពេលចេញចូលសាលារៀន ឱ្យបានជាប់ជាប្រចាំចាប់ពីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ កុំឱ្យមានគ្រោះថ្នាក់។

បន្ទាប់ពីមានកិច្ចប្រជុំណែនាំ និងវិធានការក្នុងចុះអប់រំ និងពង្រឹងច្បាប់ចរាចរណ៍ដល់ពលរដ្ឋនេះឃើញថា មន្ត្រីនគរបាល នៅរាជធានីភ្នំពេញ តាមខណ្ឌនីមួយៗ និងតាមបណ្តាខេត្ត បានចាប់ផ្តើមបន្តអនុវត្តវិធានការជាបន្តបន្ទាប់ តាមការណែនាំរបស់លោក ស ថេត ដើម្បីសម្រួល និងថែរក្សាសុខសុវត្ថិភាពរបស់ប្រជាជន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


