ព័ត៌មានអន្ដរជាតិ
ត្រឹម៩ខែក្នុងឆ្នាំ២០២៣ អាមេរិក មានការបាញ់ប្រហារទ្រង់ទ្រាយធំ ជាង៥០០លើក
គិតត្រឹមថ្ងៃអាទិត្យទី១៧ខែកញ្ញា ចំនួននៃការបាញ់ប្រហារទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក បានកើនលើស៥០០ដងហើយ ពោលគឺជាមធ្យម មានការបាញ់ប្រហារទ្រង់ទ្រាយធំស្ទើរតែពីរដង ក្នុងមួយថ្ងៃ។ នេះបើយោងតាមអង្គការអំពើហិង្សាកាំភ្លើង (GVA)។

កាលពីថ្ងៃអាទិត្យ នាយកដ្ឋានប៉ូលិសក្រុង Denver បានបង្ហោះសេចក្តីជូនដំណឹងនៅលើបណ្តាញសង្គម X ដោយបញ្ជាក់ពីការបាញ់ប្រហារមួយ ដែលបណ្តាលឲ្យមនុស្ស ៥នាក់រងរបួស ដែលនោះជាឧបទ្ទវហេតុលើកទី៥០០ ក្នុងឆ្នាំ២០២៣នេះ។
ប៉ុន្មានម៉ោងក្រោយមក ប៉ូលិស El Paso បានរាយការណ៍ថា ពួកគេកំពុងស៊ើបអង្កេតការបាញ់ប្រហារនៅ East El Paso ដែលឆក់យកជីវិតបុរសអាយុ១៩ឆ្នាំម្នាក់ និងធ្វើឲ្យមនុស្ស៥នាក់ទៀតរងរបួស នាំឲ្យចំនួននៃការបាញ់ប្រហារទ្រង់ទ្រាយធំសរុប កើនដល់៥០១ដង។
យោងតាមគេហទំព័រ GVA បានឲ្យដឹងថា ការបាញ់ប្រហារទ្រង់ទ្រាយធំ គឺត្រូវបានកំណត់ចំពោះឧបទ្ទវហេតុមួយ ដែលមានមនុស្សស្លាប់និងរបួសចាប់ពី៤នាក់ឡើង ប៉ុន្តែមិនរាប់បញ្ចូលខ្មាន់កាំភ្លើងនោះទេ។

២០២១ គឺជាឆ្នាំដែលសហរដ្ឋអាមេរិក កត់ត្រាតួលេខនៃការបាញ់ប្រហារទ្រង់ទ្រាយធំ ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយមានឧប្បត្តិហេតុចំនួន៦៨៩លើក ហើយមកដល់ឆ្នាំ២០២២ ថ្វីបើតួលេខបានធ្លាក់ចុះដល់៦៤៧លើកក៏ដោយ ប៉ុន្តែទិន្នន័យ FBI បង្ហាញថា ចំនួនអ្នកស្លាប់និងរបួស មានការកើនឡើងវិញ។
ថ្មីៗនេះ មជ្ឈមណ្ឌលជាតិសម្រាប់ស្ថិតិអប់រំ (NCES) ក៏បានចេញផ្សាយរបាយការណ៍ឧក្រិដ្ឋកម្ម និងសុវត្ថិភាពប្រចាំឆ្នាំរបស់ខ្លួនផងដែរ ដែលបង្ហាញពីការបាញ់ប្រហារនៅសាលារៀនចំនួន ១៨៨លើក ខណៈការស្លាប់និងរបួសក្នុងឆ្នាំសិក្សា២០២១-២០២២ បានកើនឡើងលើសឆ្នាំសិក្សាមុននោះ ដល់ទៅជាងទ្វេដងឯណោះ។
ដោយឡែក ការសិក្សាមួយដែលចេញផ្សាយដោយទស្សនាវដ្តី Annals of Internal Medicine ក្នុងខែកុម្ភៈបង្ហាញថា មនុស្សមានសិទ្ធិកាន់កាំភ្លើង បានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមនុស្សពេញវ័យចំនួន ៧.៥លាននាក់ បានក្លាយជាម្ចាស់កាំភ្លើងថ្មីនៅចន្លោះខែមករាឆ្នាំ២០១៩ ដល់ខែមេសាឆ្នាំ ២០២១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ត្រឹម១២៨ថ្ងៃនៃឆ្នាំ២០២៣ អាមេរិក មានការបាញ់ប្រហារសម្លាប់រង្គាល២០១លើក ស្លាប់មនុស្សជាង ១៤០០០នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


