Connect with us

កីឡា

ទិដ្ឋភាពដ៏រំភើបរីករាយព្រះខ័នរាជស្វាយរៀងឈ្នះវិសាខាយប់មិញ

បានផុស

នៅ

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បន្ត​កំណត់​ត្រា​មិន​ចាញ់គិត​ត្រឹម​​សប្តាហ៍​ទី​៦​​ក្នុង​ការ​ប្រកួត​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​២០២៣-២៤ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុមម្ចាស់​ផ្ទះ​វិសាខា​ដោយ​លទ្ធផល ០-១ យប់ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​អ្នក​គាំទ្រ​របស់​ខ្លួន​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ក្រុម​ទាំង​ពី​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ជក់​ចិត្ត​ដិត​អារម្មណ៍។ គ្រាប់​បាល់​មាន​តែ១​គ្រាប់ប៉ុណ្ណោះ​​បាន​កើត​មាន​ឡើង​ដោយ​ខ្សែ​ប្រយុទ្ធកាណាដា Marcus Haber នៅ​នាទី​៨២។

៦​ប្រកួត​​ក្នុង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​ទាំង​៦​ប្រកួត រក​បាន​១៨​ពិន្ទុ​ពេញ និង​ឈរ​លើ​កំពូល​តារាង ខណៈ​វិសាខា​ចាញ់​៣​ប្រកួត​ជាប់​គ្នា បន្ទាប់​ពី​ឈ្នះ​៣​ប្រកួត​ដំបូង៕

ខាង​ក្រោម​ជា​ទិដ្ឋភាពនៃ​ការ​ប្រកួត និង​រំភើប​រីក​រាយរបស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង៖

អត្ថបទ៖ វីរបុតត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម