កីឡា
ប្រមុខអូឡាំពិកអាស៊ី បើកចំហចំពោះរុស្ស៊ីចូលរួមកីឡាអាស៊ីនាពេលអនាគត
ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លោក Randhir Singh បានបង្ហើបឲ្យដឹងពីទ្វារចំហសម្រាប់អត្តពលិករុស្ស៊ី និងបេឡារុស្ស ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាដែលគ្រប់គ្រងដោយស្ថាប័នអន្តរជាតិ បន្ទាប់ពីពួកគេត្រូវបានបដិសេធចូលរួមប្រកួតកីឡាអាស៊ីដែលកំពុងដំណើរការនៅប្រទេសចិន។
លោក Singh បាននិយាយថា ៖«វាគឺអាស្រ័យលើពួកគេចំពោះអ្វីដែលចង់ធ្វើនៅពេលអនាគត»។ បន្ទាប់ពីបានគូសបញ្ជាក់ថា រុស្ស៊ីមានព្រំដែនធំជាមួយអាស៊ីជាងអឺរ៉ុប។

កៅអីសម្រាប់អត្តពលិករហូតដល់ ៥០០នាក់មកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ត្រូវបានបែងចែកដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) សម្រាប់ការប្រកួតកីឡាអាស៊ីនៅទីក្រុង Hangzhou បន្ទាប់ពីការបោះឆ្នោតនៅមហាសន្និបាតរបស់ស្ថាប័ន OCA នៅទីក្រុងបាងកក ប្រទេសថៃ កាលពីខែកក្កដា។
ប៉ុន្តែគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានរារាំងដល់ការផ្លាស់ប្តូរនេះដោយអះអាងថា ៖«វាមិនអាចធ្វើទៅបានទេដោយសារហេតុផលបច្ចេកទេស»។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ លោក Singh បានទទូចថា រុស្ស៊ី និងបេឡារុស្ស នឹងត្រូវបាន “ស្វាគមន៍ពេញទំហឹង” នៅក្នុងទីក្រុង Hangzhou ប៉ុន្តែបានសារភាពថា វាមិនអាចទៅរួចទេ បន្ទាប់ពីការសម្រេចរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
លោក Singh បាននិយាយថា ៖«យើងបានប្រាប់ IOC ប៉ុន្តែមិនអាចដំណើរការបាន។ គណៈកម្មាធិការរៀបចំរបស់ចិនត្រៀមកៅអីចំនួន៥០០ សម្រាប់ពួកគេ ប៉ុន្តែជារឿងគួរឲ្យស្តាយ ការដឹកជញ្ជូនមិនដំណើរការ។ បើមិនដូច្នេះទេ ពួកគេនឹងត្រូវបានស្វាគមន៍បំផុតពីពួកយើង»។

«រុស្ស៊ីមានព្រំដែនដ៏ធំជាមួយអាស៊ី។ ខ្ញុំគិតថា ពួកគេមានព្រំដែនធំនៅតំបន់អាស៊ីជាងនៅអឺរ៉ុប ដូច្នេះវាអាស្រ័យលើពួកគេដែលចង់ចូលរួមជាមួយអាស៊ីពេលអនាគត»។ លោក Singh បានបន្ត។
អត្តពលិករុស្ស៊ី និងបេឡារុស្ស មិនអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអឺរ៉ុប (European Games) នៅ Kraków-Małopolska បានទេកាលពីដើមឆ្នាំនេះ ដោយសារការលុកលុយលើអ៊ុយក្រែន។
កិច្ចប្រជុំកំពូលអូឡាំពិក ដែលដឹកនាំដោយប្រធាន IOC លោក Thomas Bach បានយល់ព្រមកាលពីខែធ្នូ ឆ្នាំ២០២២ ដើម្បីអនុវត្តតាមសំណើរបស់ OCA ឱ្យអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ចូលរួមក្នុងការប្រកួតរបស់ខ្លួន៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


