សន្តិសុខសង្គម
ជាងសំណង់ម្នាក់ ឡើងបូកជញ្ជាំងអគារជាន់ទី៣ ធ្លាក់បណ្តាលឱ្យរងរបួសធ្ងន់
ភ្នំពេញ ៖ បុរសជាជាងសំណង់ម្នាក់ ខណៈឡើងលើអគារជាន់ទី៣កំពុងបូកស្រាប់តែរអិលជើងធ្លាក់ចុះមកក្រោម រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅអគាកំពុងសាងសង់មួយកន្លែង ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះចាប ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងសំណង់(ជាងបូក) ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តសៀមរាប។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានឡើងទៅលើជាន់ទី៣ នៃអគារកំពុងសាងសង់ដើម្បីបូកជញ្ជាំង ខណៈកំពុងបូកមិនប្រយ័ត្នក៏រអិលជើងធ្លាក់ចុះមកក្រោមរងរបួសធ្ងន់ ភ្លាមនោះត្រូវបានក្រុមការងារដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែង៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


