Connect with us

ព័ត៌មានជាតិ

សមាគម​ប្រឹក្សា​ការងារ​កម្ពុជា អះអាង​ថា​ការដំឡើង​ប្រាក់​ឈ្នួល​អនុ​ឡោម​តាម​ស្តង់ដា​ILO

បានផុស

នៅ

សមាគម​ប្រឹក្សា​ការងារ​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​យ៉ាង​ក្លៀវក្លា ចំពោះ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​បងប្អូន​កម្មករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប​សម្រាប់​ឆ្នាំ​២០២៤ ដែលមាន​ចំនួន ២០៤​ដុល្លារ​អាមេរិក ក្នុង​១​ខែ ហើយ​បើ​បូក​នឹង​អត្ថប្រយោជន៍​ជា​កាតព្វកិច្ច​ផ្សេងទៀត កម្មករនិយោជិត​ម្នាក់​អាច​ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំខែ​រហូតដល់ ២៣២​ដុល្លារ​អាមេរិក​។

​សមាគម​អះអាង​ថា​ ៖ “​យើងខ្ញុំ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ដំណើរការ នៃ​ការចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដែលជា​យន្តការ​ត្រីភាគី តាំងពី​កិច្ចប្រជុំ​លើក​ទី​១ រហូតមកដល់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​។ យើងខ្ញុំ​សង្កេតឃើញថា ការចរចា​នេះ​ត្រូវបាន​ធ្វើឡើង​ប្រកបដោយ​បច្ចេកទេស​និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ដោយ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​បែប​សង្គម​និង​សេដ្ឋកិច្ច ស្របតាម​ស្តង់ដារ​សកល​ដែល​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​កំណត់​”​។​

​ក្នុងនោះ សមាគម ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​លើកកម្ពស់​ជីវភាព​របស់​បងប្អូន​កម្មករនិយោជិត​យើងទាំងអស់គ្នា​នៅ​គ្រប់​កាលៈទេសៈ ជាពិសេស សម្តេច​ធិបតី​បានអនុញ្ញាត​ឱ្យមាន​ការ​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ​២០២៤ បើទោះបីជា​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក រួមទាំង​កម្ពុជា​ផង កំពុង​ទទួលរង​ផលប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល ដែលនាំឱ្យ​តម្រូវការ​សកល​ផ្នែក​វាយ​ន​ភណ្ឌ​មានការ​ថយចុះ​ក៏ដោយ​។

​លើសពីនេះ សមាគម ក៏​បាននឹងកំពុង​ទទួល​នូវ​អត្ថប្រយោជន៍​ផ្សេងៗ អំពី​វិធានការ​អន្ដរាគមន៍រ​បស់​រាជរដ្ឋាភិបាល សំដៅ​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​កម្មករ​និយោជិត​តាមរយៈ​ការគ្រប់គ្រង​ថ្លៃឈ្នួល​ផ្ទះ ថ្លៃ​ទឹក និង​ថ្លៃ​អគ្គិសនី​នៅតាម​ផ្ទះជួល រួមទាំង​ទទួលបាន​បន្ថែម​ជា​បន្តបន្ទាប់​នូវ​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​ផងដែរ​។

​យ៉ាងណាក៏ដោយ សមាគម​បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​រហូតដល់ ២០៤​ដុល្លារ​អាមេរិក​ក្នុង​១​ខែ សម្រាប់​ឆ្នាំ​២០២៤​ខាងមុខ និង​សូម​ប្តេជ្ញា​ចូលរួម​អនុវត្ត​រាល់​វិធានការ​អន្តរាគមន៍​ផ្សេងៗ ដែល​រាជរដ្ឋាភិបាល​បាននឹងកំពុង​ដាក់ចេញ ដើម្បី​ចូលរួម​លើកកម្ពស់​ជីវភាព និង​បន្ត​រក្សា និង​បង្កើត​ឱកាស​ការងារ​ជូន​បងប្អូន​កម្មករនិយោជិត ព្រមទាំង​បន្ដ​ជំរុញឱ្យមាន​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​កាន់តែ​ប្រសើរឡើង​ប្រកបដោយ​ភាព​ទាក់ទាញ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម