Connect with us

សន្តិសុខសង្គម

​មនុស្ស ១២ នាក់ស្លាប់ និងរបួសដោយសារគ្រោះទឹកជំនន់

បានផុស

នៅ

មនុស្សចំនួន ១២ នាក់ បានស្លាប់ និងរបួសដោយសារគ្រោះទឹកជំនន់នៅក្នុងរយៈពេល ៩ ខែឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​របាយ​ការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា នៅក្នុងរយៈពេល ៩ ខែឆ្នាំ ២០២៣ ដំណាំស្រូវជាង ២ ម៉ឺន ហិកតា (២២ ៧១៣) រងការ​ប៉ះ​ពាល់​ដោយ​សារទឹកជំនន់ ខណៈជាង ៤ ពាន់ហិកតា (៤ ៥៨៣) ត្រូវខូចខាតទាំងស្រុង។

របាយការណ៍ដដែលបង្ហាញថា គិត្រឹមថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ ដំណាំស្រូវចំនួន ២២ ៧១៣ ហិកតា រងផលប៉ះពាល ក្នុងនោះ ស្រូវ​ ៤ ៥៨៣ ហិកតា ខូចខាតទាំងស្រុង។

​ក្រៅពីនេះ ជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេ ក៏បានបង្កឱ្យមនុស្សស្លាប់ ចំនួន ៦ នាក់ របួស ៦ នាក់ និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ១៥ ៥៤៩ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

គិតចាប់ពីថ្ងៃទី ១២ ខែកញ្ញា រហូតដល់ថ្ងៃទី ០៣ ខែតុលានេះ ស្ថានភាពទឹកភ្លៀង មានបរិមាណច្រើន និងបង្កឱ្យមានទឹកជំនន់ នៅខេត្តមួយចំនួនរួមានខេត្ត ព្រះវិហារ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ខេត្តដែលនៅជន់លិចមានខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តពោធិ៍សាត់ដែលស្រកជិតអស់ដោយសារលែងមានភ្លៀងបន្ថែម។

នៅខេត្តកំពង់ធំ ប៉ះពាល់ក្រុងស្រុក ២៩ ឃុំសង្កាត់ និងប្រជាជនជាង ៦ ពាន់គ្រួសារ ផ្ទះ ២៧០៥ ខ្នង និងស្រូវ ៣៥៦២ គ្រួសារ និងជម្លៀស ២១៣ គ្រួសារ។

ខេត្តពោធិ៍សាត់ប៉ះពាល់ ៤ ក្រុងស្រុក ស្មើនឹង ២៥ ឃុំសង្កាត់ ប៉ះពាល់ប្រជាជនចំនួន 8 601 គ្រួសារ ផ្ទះ ៧ ៤៨១ ខ្នង ជម្លៀស ១ ៣៨៨ គ្រួសារ បានត្រឡប់ទៅផ្ទះជាង ៥០០ គ្រួសារ ស្រូវប៉ះពាល់ ៦ ៣៥១ ហិកតា និងដំណាំ ជាង ២ ពាន់ហិកតា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម