Connect with us

កីឡា

ព្រំ សំណាង ថា ចាញ់មិនអស់ចិត្ត សុំសងសឹកកីឡាករ​អាមេរិក

បានផុស

នៅ

កំណត់ត្រាមិនដែលចាញ់ជាង៣០​ដង​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០២២​​របស់​អ្នក​លេង​គុន​ខ្មែរ ព្រំ សំណាង ត្រូវ​បាន​បញ្ចប់​ដោយ​កីឡាករ​អាមេរិក Banasak Pawell កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ​ឆ្នាំ​២០២៣។

ព្រំ សំណាង បាន​លើក​ឡើង​ថា ខ្លួន​បាន​ចាញ់កីឡាករអាមេរិក​ទាំង​មិន​អស់​ចិត្ត​ ពី​ព្រោះមិនមានកន្លែងហ្វឹកហាត់ត្រឹមត្រូវចាប់តាំងពី​បាន​ឈ្នះ​មេដាយ​មាស​​ក្នុង​កីឡា​ស៊ីហ្គេមមក។ ទើប​តែ​ពេល​នេះ​មេ​បាន​រៀប​ចំ​កន្លែង​ថ្មី​រួច​រាល់។ សូម​កុំ​ថា​មិន​ហ្វឹកហាត់​ និង​សុំទោស​ដែល​ធ្វើឲ្យ​បង​ប្អូន​កម្ពុជា​ខក​បំណង។ ស្នើ​សុំស្ថានីយ៍​ទូទស្សន៍​រៀប​ចំ​ការប្រកួត​ដើម្បី​សង​សឹក​ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួតប្រើ​ពេល​ត្រឹម​តែ​៣​ទឹកបង្ហាញ​ឲ្យ​ឃើញ​ថា កីឡាករ​គុន​ខ្មែរ ព្រំ សំណាង មិន​អាច​ធ្វើ​អ្វី​កើត​លើ​កីឡាករ​អាមេរិក​បាន​ទេ ស្រប​ពេលកម្ពស់​ចាញ់​ប្រៀប​កីឡាករ​អាមេរិក។ ថ្វី​បើ​ចាញ់ប្រៀប​ខាង​កម្ពស់ ក៏​ ព្រំ សំណាង ​មិន​បាន​ប្រើ​កណ្តាប់​ដៃ កែង និង​ទាត់​ឡើយ។ រូប​គេ​ព្យាយាម​​អោប​ដើម្បី​ឡើង​ជង្គង់​ដែល​រឹត​តែ​ពិបាក ពី​ព្រោះ​ចាញ់​ប្រៀប​ខាង​កម្ពស់។

ផ្ទុយ​ទៅ​វិញ Banasak Pawell ប្រើ​ជង្គង់​ដោយ​មាន​ប្រសិទ្ធភាព និង​​បាន​ល្អ​តាម​រយៈ​ការ​បុក​លើ​ពោះ​របស់​ ព្រំ សំណាង។ ជា​ពិសេស​រូប​គេ​បាន​ប្រើ​កែង​បក​ត្រូវ​មុខ​បណ្តាល​ឲ្យ​កីឡាករ​គុន​ខ្មែរ​រេ​ទៅ​ប៉ះ​ខ្សែ​រេញ។ ទី​បំផុត Pawell បាន​ឈ្នះ​ដោយ​ពីន្ទុ​ដើម្បី​បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ IPCC អន្តរទ្វីប។

​ការ​ប្រកួត​នេះ អ្នក​គាំទ្រ​មួយ​ចំនួនបាន​រិះ​គន់​សមត្ថភាព​របស់​ ព្រំ សំណាង ដោយ​គ្មាន​អាវុធ​ច្បាស់​លាស់។ ជា​ពិសេស​កីឡាករមីយ៉ាន់ម៉ា Dave Leduc បាន​និយាយ​ថា ការ​ប្រកួត​របស់ ព្រំ សំណាង និង Pawell គួរ​ឲ្យ​ធុញទ្រាន់ និង​គ្រាន់​តែ​ជា​ការ​ប្រកួត​បង្ក្រប់​កិច្ច។ ពួក​គេ​នឹង​រៀបការ បន្ទាប់ពី​ចប់​ការ​ប្រកួត។ ការ​លើក​ឡើង​បែប​នេះ​របស់ Leduc ដោយសារ​ឃើញ​អោប​គ្នា​ច្រើន​ពេក​ទាំង​៣​ទឹក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៣ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៤ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម