ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់សេដ្ឋកិច្ច ៖ វិស័យហិរញ្ញវត្ថុមិនមែនធនាគារមានវឌ្ឍនភាពល្អ លើកលែងតែវិស័យអចលនវត្ថុ
វិស័យហិរញ្ញវត្ថុ មិនមែនធនាគារបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៅព្រឹកថ្ងៃទី ០៤ តុលា ថា វិស័យហិរញ្ញវត្ថុមិនមែនធនាគារ មានការរីកចម្រើនគួរឱ្យកាត់សម្គាល់ក្រោយពីវិបត្តិកូវីដ-១៩ ពោលគឺគិតត្រឹមឆ្នាំ ២០២២ វិស័យធនាគាររ៉ាប់រងបានរួមចំណែកប្រមាណ ១.១៧ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP ជាមួយដង់ស៊ីតេធានារ៉ាប់រង ២០.៥៣ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់។ លោកបន្តថា បច្ចុប្បន្ននេះ វិស័យធនាគាររ៉ាប់រង មានបុព្វលាភដុល ប្រមាណ ៣៣២លានដុល្លារ និងទ្រព្យសកម្មសរុបជាង ៩៧៩លានដុល្លារ។
ដោយឡែកវិស័យមូលបត្រ តាមរយៈមូលធូបនីយកម្មសម្រាប់ទីផ្សារមូលបត្រមានចំនួន ១.៨៧ប៊ីលានដុល្លារ។ ក្នុងនោះ ការប្រមូលសាច់ប្រាក់ក្នុងទីផ្សារមូលបត្រមានចំនួនជាង ៣៨៧លានដុល្លារ និងទំហំជួញដូរនៃទីផ្សារឧបករណ៍និស្សន្ទ ជាង ៣៥០លានដុល្លារ នៅត្រឹមឆ្នាំ ២០២២។
ចំណែកវិស័យបរធនបាលកិច្ច មានទំហំចំនួនជាង ៤២៦លានដុល្លារ និងបរធនបាលកិច្ចចុះបញ្ជីមានចំនួន ៣០០។
លោក រស់ សីលវ៉ា បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ នៅបន្តមានវឌ្ឍនភាពល្អប្រសើរ លើកលែងតែវិស័យអចលនវត្ថុ ដោយសារតែសេដ្ឋកិច្ចសកល តំបន់ និងសេដ្ឋកិច្ចជាតិ បាននិងកំពុងរងផលប៉ះពាល់ពីវិបត្តិសង្រ្គាមអ៊ុយក្រែន រុស្ស៊ី និងកំណើនអតិផរណា។
លោកបានបន្តថា ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ច្បាប់និងលិខិបទដ្ឋានគតិយុត្តជាច្រើន ត្រូវបានរៀបចំក្នុងវិស័យធនាគាររ៉ាប់រង វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច គណនេយ្យ និងសាវនកម្ម ក៏ដូចជាអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងរៀបចំសេចក្តីព្រៀងច្បាប់សំខាន់ៗ មួយចំនួនដូចជា សេចក្តីព្រៀងច្បាប់ស្តីពីអាជីវកម្ម និងសេវាអចលនវត្ថុ សេចក្តីព្រៀងច្បាប់ស្តីពីការគ្រប់គ្រងអាជីវកម្មបញ្ចាំ ជាដើម៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន