ព័ត៌មានអន្ដរជាតិ
បុគ្គលិកសុខាភិបាលជាង ៧ម៉ឺននាក់ ចេញធ្វើកូដកម្មទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្រ្តវិស័យថែទាំសុខភាពអាមេរិក
សមាជិកសហជីពប្រមាណ ៧៥០០០នាក់ បានធ្វើកូដកម្មប្រឆាំងក្រុមហ៊ុន Kaiser Permanente ដែលនេះក្លាយជាកូដកម្មធំបំផុត មិនធ្លាប់មានសោះ នៅក្នុងវិស័យថែទាំសុខភាពរបស់សហរដ្ឋអាមេរិក។

សហភាពបុគ្គលិកសេវាកម្មអន្តរជាតិ (SEIU) អះអាងថា ក្រុមហ៊ុន Kaiser Permanente មិនបានចរចាដោយស្មោះត្រង់នោះទេ ខណៈប្រធាន SEIU លោកស្រី Mary Kay Henry ក៏បាននិយាយផងដែរថា Kaiser មិនបានផ្តល់ប្រាក់ឈ្នួលរស់នៅ និងអត្ថប្រយោជន៍គ្រប់គ្រាន់ដល់កម្មករឡើយ ។
លោកស្រីបន្តថា “សប្តាហ៍នេះ បុគ្គលិកថែទាំសុខភាពចំនួន ៧៥០០០ នាក់មកពីរដ្ឋជាច្រើនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការធ្វើកូដកម្មដោយក្លាហាន ប្រឆាំងនឹងការងារដែលមិនយុត្តិធម៌” ។

ទន្ទឹមនោះ គិលានុបដ្ឋាយិកា អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ឱសថការី អ្នកបច្ចេកទេសថតកាំរស្មីអ៊ិច និងបុគ្គលិកផ្នែកអាហារ និងអនាម័យ ស្ថិតក្នុងចំណោមអ្នកដែលធ្វើកូដកម្ម។
Kaiser Permanente គឺជាក្រុមហ៊ុនមន្ទីរពេទ្យដ៏ធំបំផុតមួយរបស់ប្រទេស ដែលរកប្រាក់ចំណេញបាន ៣ ពាន់លានដុល្លារនៅចន្លោះខែមករាដល់ខែមិថុនា ។ កម្មករគ្រប់ជាតិសាសន៍ និយាយថា វាដល់ពេលដែលត្រូវចរចាដោយស្មោះត្រង់ គោរព ការពារ និងផ្តល់ប្រាក់ឈ្នួលឲ្យបានសមរម្យដល់ពួកគេហើយ។

បន្ថែមពីលើបុគ្គលិកថែទាំសុខភាពចំនួន ៧៥០០០ នាក់, Kaiser Permanente ក៏មានគ្រូពេទ្យជិត ២៤០០០ នាក់ និងគិលានុបដ្ឋាយិកា ៦៨០០០ នាក់នៅមន្ទីរពេទ្យចំនួន ៣៩ របស់ខ្លួន និងគ្លីនិកចំនួន ៦២២ ផងដែរ ហើយសរុបមក បុគ្គលិកថែទាំសុខភាពមកពីសហជីពចំនួន ៨ ផ្សេងគ្នា គ្រោងនឹងឈប់ធ្វើការ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ WTVR
ចុចអាន៖ កូវីដកំពុងតែធ្ងន់ គ្រូពេទ្យជាប់កិច្ចសន្យាម៉ាឡេស៊ី ដើរចេញពីមន្ទីរពេទ្យ ធ្វើកូដកម្ម
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


