ព័ត៌មានជាតិ
ទំនាស់ដីធ្លីនៅស្រុករមាសហែក៖ រដ្ឋបាលខេត្តស្វាយរៀង បានបើកកិច្ចប្រជុំរកដំណោះស្រាយ
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រស្រុករមាសហែក ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានប្រព្រឹត្តនៅសាលាខេត្ត និងមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរនានា លោកអភិបាលស្រុករមាសហែក កងកម្លាំងទាំងបីប្រភេទ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកមេធាវីតំណាងរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ម៉ែន អេង បានជំរុញដល់មន្ត្រីគ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវសិក្សាទៅលើទិដ្ឋភាពច្បាប់ ដើម្បីអនុវត្តទៅកុំឱ្យខុសទៅនឹងនីតិវិធី។ ម្យ៉ាងវិញទៀត ខាងទីចាត់ការអន្តរវិស័យត្រូវពន្លឿនរាល់ឯកសារដែលមានការពាក់ព័ន្ធផ្សេងៗ ត្រូវរៀបចំផ្ញើជូនទៅថ្នាក់ជាតិ ដើម្បីសុំយោបល់ក្នុងការដោះស្រាយ ជាពិសេស គោរពផ្ញើជូនទៅខុទ្ទកាល័យរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ រួមទាំងក្រុមអ្នកសារព័ត៌មានផងដែរ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ លោកបានសង្កត់ធ្ងន់ថា៖ «យើងទាំងអស់គ្នា ត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ»។


គួររំលឹកថា កន្លងមក មានប្រជាពលរដ្ឋ នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូចាប់យកដីរដ្ឋចំការព្រៃឈើរបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បែបអាណាធិបតេយ្យ។ នេះ បណ្តាលមកពីមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ ដែលលើកយករឿងប្រជាពលរដ្ឋ ៧៨គ្រួសារ មកពាក់ព័ន្ធទៅនឹងដី ៤៧៦ហិកតា ទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១១។ ប៉ុន្តែ ដីជាក់ស្ដែងមានតែ ១១៧ហិកតា តែប៉ុណ្ណោះ។


ជាលទ្ធផល ក្រុមការងារធ្លាប់បានសម្រេចដកបង្គោលដែលត្រូវបានប្រជាពលរដ្ឋមួយចំនួនតូចបានបោះបង្គោលចាប់យកដី និងដាំដំណាំលើដីរបស់ស្ថានីយដាំកូនឈើក្រសាំង ចំនួន៥០ហិកតា និងដកកូនកៅស៊ូបានចំនួន ២៥០ដើមរួចរាល់ផងដែរ ក្រោយពីរដ្ឋបាលខេត្ត ធ្លាប់បានធ្វើការណែនាំ និងផ្សព្វផ្សាយច្បាប់អំពីការកាន់កាប់ និងអាស្រ័យផលលើដីព្រៃរបស់រដ្ឋរួចហើយ៕
ដោយ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ