ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង ដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ ចាំទទួលពលករខ្មែរត្រឡប់ពីប្រទេសថៃ
លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងអភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង, ច្រកទ្វារអន្តរជាតិព្រំ ខេត្តបៃលិន, និងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំឡានដឹកជញ្ជូន ចំណីអាហារ ភេសជ្ជៈ ជូនដល់ពួកគាត់ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញគ្រប់ៗគ្នា នៅខេត្តស្វាយរៀង។

លោកបានមានប្រសាសន៍ថា ពលករ-ពលការិនី ដែលបានមកពីប្រទេសថៃ តាមព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សរុបប្រមាណជា ៥,៩៥៨នាក់ ដោយឡែកខេត្តស្វាយរៀង ចំនួន ៨នាក់ ស្រី ៣នាក់ ច្រកព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបប្រមាណជា ៣៧៤នាក់ ក្នុងនោះខេត្តស្វាយរៀង ចំនួន ៤នាក់ ស្រី ១នាក់ និងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបប្រមាណ ៩៧នាក់ នាថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ៩៖០០នាទីព្រឹក រហូតដល់ម៉ោង ៣៖០០នាទីរសៀល។
លោកបន្តថា ចំពោះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ដែលត្រូវទៅខេត្តស្វាយរៀង សូមធ្វើការទំនាក់ទំនង: ០៧១ ៩៦៨ ៦៨០៥/ ០១០ ៨០១ ៥៨៤/ ០៦៩ ៣២៨ ៦០០ ០៨៨/ ៩២២ ៧០០៧៕









ដោយ៖ភក្ដី
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


