ព័ត៌មានជាតិ
លោក ម៉ែន អេង៖ ក្នុងនាមជាយុវជន ត្រូវខិតខំសិក្សារៀនសូត្រជាប្រចាំដើម្បីទទួលបានចំណេះ និងជំនាញពិតប្រាកដ
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា ក្នុងនាមជាយុវជន ក្នុងនាមជាសិក្សានុសិស្ស និងប្រជាពលរដ្ឋក្នុងជំនាន់ក្រោយ ត្រូវខិតខំសិក្សារៀនសូត្រជាប្រចាំរៀនទាំងចំណេះដឹងទូទៅ បច្ចេកទេស ប្រវត្តិសាស្ត្រ ដើម្បីទទួលបានចំណេះ ចំណេះធ្វើ និងជំនាញពិតប្រាកដ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ”។

លោកបានលើកឡើងបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយស្ដីពីសារៈសំខាន់នៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការតម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សនៅវិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
អភិបាលរងខេត្ត មានប្រសាសន៍ថា «ក្មួយៗដែលបានមកអង្គុយនៅទីដ៏ម្លប់ត្រជាក់នេះ គឺពិតជាមានសំណាងខ្លាំងណាស់ ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នៃរដ្ឋសភា»។
លោកបន្តថា «បុព្វបុរសខ្មែរបានបន្សល់ទុកនូវស្នាដៃជាច្រើនដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយខិតខំកសាង និងថែរក្សាបន្ត ជាក់ស្ដែងថ្ងៃនេះប្អូនៗមានវត្តមាននៅទីនេះ គឺជាសមិទ្ធផលដ៏ធំធេងពុំអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ ដែលបានឃើញកូនក្មួយមានសមត្ថភាព សិក្សាស្វែងយល់រៀនសូត្រ ក្រេបជញ្ចក់យកចំណេះដឹង ចំណេះធ្វើ ពីលោកគ្រូ អ្នកគ្រូ ដែលបានបង្រៀនក្មួយៗ ដើម្បីជាស្ពាន និងជាសំណង់ទុកក្នុងការកសាងជីវិត ក្នុងការប្រកបមុខរបស់ចិញ្ចឹមជីវិតទៅថ្ងៃអនាគត»។

ក្នុងនោះដែរលោក ម៉ែន អេង ក៏បានរំលេចជូនទៅដល់សិស្សានុសិស្ស ដែលមានវត្តមាននៅក្នុងវេទិកាអំពីសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា ទាំងរូបិយ និងអរូបិយ ដែលបានដាក់នៅអង្គការយូណេស្កូ និងវប្បធម៌ខ្មែរជាច្រើនទៀតដែលបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកដែលជាការខិតខំប្រឹងប្រែងស្ថាបនា និងថែរក្សារបស់បុព្វបុរសខ្មែរយើងរហូតមកដល់សម័យបច្ចុប្បន្ន។ លោកថា ក្នុងនាមជាយុវជន ក្នុងនាមជាសិក្សានុសិស្ស និងប្រជាពលរដ្ឋក្នុងជំនាន់ក្រោយនេះ ត្រូវតែខិតខំថែរក្សាដើម្បីជាទំពាំងស្នងឬស្សី ក្នុងការបន្តវេនពីបុព្វបុរសខ្មែរយើង៕
ដោយ៖ភក្ដី




-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


