ព័ត៌មានជាតិ
កម្ពុជាជាប់លំដាប់ទី២ នៅអាស៊ាន មានស្ត្រីចូលរួមច្រើន ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ
ប្រទេសកម្ពុជាបានជាប់លំដាប់ទី២ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ទាក់ទងការចូលរួមរបស់ស្ត្រី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយជាប្រទេសទី១៧ ក្នុងចំណោម១២០ ប្រទេសដែលមានការចូលរួមរបស់ស្ត្រី។ នេះបើយោងតាមការចុះផ្សាយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហើយការចូលរួមរបស់កងថែរក្សាសន្តិភាពជាស្ត្រីរបស់កម្ពុជា ភាគច្រើនតាមបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ដែលប្រទេសទាំងនោះកំពុងហែកហួរដោយសង្គ្រាម។

តាមការចុះផ្សាយរបស់អង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងនេះថា “ក្នុងប្រទេសអាស៊ាន កម្ពុជាឈរនៅលំដាប់ទី២ ជុំវិញការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ”។ ទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក៏បានបញ្ជាក់បន្ថែមទៀតថា “ចាប់តាំងពីឆ្នាំ២០០៦ មកប្រទេសកម្ពុជាបានបញ្ចូនកងថែរក្សាសន្តិភាពចំនួន៧,១២៣ នាក់ ក្នុងនោះមានស្ត្រីចំនួន៤១៩ នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន៩ ជាពិសេសនៅទ្វីបអាហ្វ្រិក ដែលប្រទេសទាំងនោះកំពុងហែកហួរដោយសង្គ្រាម”។
ទាក់ទងបញ្ហានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងនៅក្នុងសន្និសីទជាន់ខ្ពស់ស្តីពី “អនាគតដែលយើងចង់បាន តួនាទីនៃពហុភាគីនិយម ក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩” ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាថា ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រទេសកម្ពុជាបច្ចុប្បន្នស្ថិតនៅលំដាប់ទី២ ក្នុងការបញ្ជូនស្ត្រីអោយចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងប្រទេសទី១៧ ក្នុងចំណោម១២០ ប្រទេសដែលមានការចូលរួមរបស់ស្ត្រី។
បើតាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ចាប់តាំងពីឆ្នាំ ២០០៦ មកប្រទេសកម្ពុជាបានពង្រាយអ្នកថែរក្សាសន្តិភាពចំនួន ៧១២៣ នាក់ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមចំនួន៩ ជាពិសេសនៅទ្វីបអាហ្វ្រិក។ ក្នុងនោះមានស្ត្រីកម្ពុជាចំនួន៤១៩ នាក់បានចូលរួមនៅក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ដែរថា “អ្នកថែរក្សាសន្តិភាពស្ត្រីរបស់យើងបានបម្រើការជាបុគ្គលិកពេទ្យ និងសន្តិសុខ វិស្វករស៊ីវិល និងអ្នកជំនាញបោសសំអាតមីន”៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


