ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល សុខចិត្តឱ្យមន្ទីរពេទ្យហ្គាហ្សាក្លាយជាវាលកប់ខ្មោច បើក្រុមហាម៉ាស់មិនដោះលែងចំណាប់ខ្មាំង
អ៊ីស្រាអែលបាននិយាយនៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី១២ ខែតុលា ថា ខ្លួននឹងមិនមានការលើកលែងផ្នែកមនុស្សធម៌ចំពោះការឡោមព័ទ្ធតំបន់ហ្គាហ្សាស្ទ្រីបឡើយ រហូតទាល់តែចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង បើទោះបីមន្ត្រីជាន់ខ្ពស់អង្គការកាកបាទក្រហមបានអង្វរសុំឱ្យមានការអនុញ្ញាតិនាំចូលប្រេងឥន្ធនៈ ដើម្បីការពារមន្ទីរពេទ្យដែលកំពុងប្រែក្លាយទៅជាវាលកប់ខ្មោច។

អ៊ីស្រាអែលបានប្តេជ្ញាបំផ្លាញចលនាហាម៉ាស់ដោយការគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកចំពោះការវាយប្រហារដ៏សាហាវបំផុតលើជនជាតិយូដា រហូតបណ្ដាលឱ្យមានការសម្លាប់រង្គាលនៅតាមទីប្រជុំជនអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
ទូរទស្សន៍សាធារណៈ Kan បាននិយាយថា ចំនួនអ្នកស្លាប់របស់អ៊ីស្រាអែលបានកើនឡើងជាង ១,៣០០នាក់ ចាប់តាំងពីថ្ងៃសៅរ៍មក ហើយភាគច្រើនជាជនស៊ីវិលត្រូវបានគេបាញ់សម្លាប់នៅតាមផ្ទះរបស់ពួកគេ នៅតាមដងផ្លូវ និងនៅក្នុងពិធីជប់លៀង។ ពេលនេះចំណាប់ខ្មាំងអ៊ីស្រាអែល និងបរទេសជាច្រើននាក់ត្រូវបានចាប់ខ្លួនទៅតំបន់ហ្គាហ្សា។

ការសម្លាប់រង្គាលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលដណ្តើមបានការគ្រប់គ្រងទីក្រុងមកវិញ ដោយបានរកឃើញផ្ទះសម្បែងមួយចំនួនរណូករណែលដោយសាកសព រួមទាំងស្ត្រីដែលត្រូវបានរំលោភ សម្លាប់ ព្រមទាំងកុមារដែលត្រូវបានបាញ់ និងដុតសម្លាប់។
រហូតមកដល់ពេលនេះ ប្រជាជនចំនួន ២.៣លាននាក់នៅតំបន់ហ្គាហ្សាកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធទាំងស្រុងរបស់អ៊ីស្រាអែល ហើយអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ៧៥ ឆ្នាំនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

អាជ្ញាធរហ្គាហ្សាបាននិយាយថា មនុស្សជាង ១,២០០នាក់ត្រូវបានសម្លាប់ និងជាង ៥,០០០នាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែក។ ស្ថានីយអគ្គិសនីតែមួយគត់ត្រូវបានបិទ ហើយមន្ទីរពេទ្យកំពុងអស់ប្រេងឥន្ធនៈសម្រាប់ម៉ាស៊ីនភ្លើងសង្គ្រោះបន្ទាន់។
លោក Fabrizio Carboni នាយកតំបន់នៃគណៈកម្មាធិការអន្តរជាតិរបស់អង្គការកាកបាទក្រហមបានធ្វើសេចក្តីថ្លែងការណ៍ស្នើឱ្យមានការលើកលែងចំពោះជនស៊ីវិលនៅតំបន់ហ្គាហ្សា ជាពិសេសថាមពលផ្គត់ផ្គង់មន្ទីរពេទ្យ ដោយសារទារកទើបនឹងកើត និងអ្នកជំងឺវ័យចំណាស់កំពុងខ្វះអុកស៊ីសែន។ ចំណែកការលាងឈាម តម្រងនោម និងការថតកាំរស្មី X មិនអាចដំណើរការបានឡើយ។

លោក Israel Katz
ទោះបីមានការស្នើសុំយ៉ាងណា រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល លោក Israel Katz បាននិយាយថា នឹងមិនមានករណីលើកលែងចំពោះការឡោមព័ទ្ធឡើយ ប្រសិនបើចំណាប់ខ្មាំងអ៊ីស្រាអែលមិនត្រូវបានដោះលែងនោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ មន្ទីរពេទ្យនៅហ្គាហ្សា កំពុងក្លាយជាវាលកប់ខ្មោច ក្រោយអ៊ីស្រាអែល កាត់ផ្តាច់អគ្គិសនី
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


