ព័ត៌មានជាតិ
លោកឃួង ស្រេង ៖ ការវិនិយោគរបស់ចិនលើការសាងសង់ផ្សារបោះដុំអាស៊ាន អន្តរជាតិ ជាផ្សារបោះដុំដ៏ធំនៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានលើកឡើងថា ការវិនិយោគរបស់ចិនលើការសាងសង់ផ្សារបោះដុំអាស៊ាន អន្តរជាតិ ឬហៅថាផ្សារដើមគរថ្មីស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗក្នុងខណ្ឌព្រែកព្នៅ ដែល ដែលមានស្តង់លក់ដូរចំនួន៦០០០ស្តង់ គឺជាផ្សារបោះដុំដ៏ធំមួយនៅរាជធានីភ្នំពេញ។

ការលើកឡើងបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងនារសៀលថ្ងៃទី១២តុលានេះ ខណៈលោក និងលោកWang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញរួមគ្នាទៅពិនិត្យមើលពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ាន.អន្តរជាតិ ឬហៅថាផ្សារដើមគរថ្មីនេះ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកឃួង ស្រេង បានថ្លែងថា នេះជាការវិនិយោគសាងសង់ទីផ្សារដ៏មានសក្ដានុពលដែលរាជធានីភ្នំពេញចង់បាន។ ក្រោយពីទទួលបានអនុសាសន៏ដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិទី៦។ ការសាងសង់ក៏ចាប់ផ្តើមនៅក្នុងឆ្នាំ២០២២លើផ្ទៃដីជាង២០ហិកតាដោយសមាគមអភិវឌ្ឍន៏ពាណិជ្ជកម្មហ្គាន់ស៊ី ប្រទេសចិន។

លោកអភិបាលបន្តថា ផ្សារនេះក៏នឹងជួយរំលែកបងប្អូនអាជីវករពីលើផ្លូវព្រះមុនីរ៉េត ផ្សារដើមគរដែលបង្កឲ្យ បាត់សណ្តាប់ធ្នាប់។ លោកឃួង ស្រេង ថ្លែងទៀតថា ទីតាំងផ្សារបោះដុំនេះស្ថិតលើដងវិថីឈ្នះៗជាចំណុចកណ្តាលនៃការចែកចាយទំនិញ ហើយប្រទេសជិតខាងពិសេសអ្នកវិនិយោគមកពីប្រទេសចិនអាចយកទំនិញរបស់ខ្លួនមកបង្ហាញ និងលក់នៅទីផ្សារដ៏ធំមួយនេះ។ សម្រាប់បងប្អូនអាជីវករដែលមានបំណងមកលក់ ដូរនៅទីនេះ អាចដាក់ពាក្យមកក្រុមហ៊ុននឹងមិនយកថ្លៃស្តង់រយៈពេល២ឆ្នាំ។

លោកអគ្គរដ្ឋទូតWang Wen Tian បានអបអរសាទរចំពោះគម្រោងវិនិយោគផ្សារបោះដុំដ៏ធំលើកដំបូងនៅរាជធានីភ្នំពេញមួយនេះ ដោយលោកបានបញ្ជាក់ថា នេះជាការបង្ហាញ ឲ្យឃើញពីចំណងមិត្តភាព សាមគ្គីភាពនឹងកិច្ចសហប្រតិបត្តិការនៃយុទ្ធសាស្ត្រ ត្បូងពេជ្រកម្ពុជាចិនដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំនៃប្រទេសទាំង២។

លោកឯកអគ្គរដ្ឋទូតបន្តទៀតថា លោករីករាយពេលបានឃើញពីការយកចិត្តទុកដាក់នឹងគាំទ្រ លើគម្រោងរបស់ចិននៅរាជធានីភ្នំពេញ ហើយស្ថានទូតចិន នឹងបន្តកិច្ចសហការវិនិយោគនៅរាជធានីភ្នំពេញតាមរយៈការជំរុញវិនិយោគិន របស់ចិនមកវិនិយោគនៅកម្ពុជា និយាយដោយឡែកនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនថែមទៀត៕
ដោយ ៖ ស្រីរ័ត្ន














-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


