ព័ត៌មានអន្ដរជាតិ
បុរសចិនរកឃើញឈើចម្លែកមួយក្នុងព្រៃ ក្រោយដឹងការពិត វិះនឹងធ្វើរឿងខុសច្បាប់
កសិករចំណាស់ម្នាក់បានរកឃើញឈើដែលមានរាងចម្លែកនិងគិតថាវាមានតម្លៃមហាសាល ទើបប្រញាប់យកទៅផ្ទះ ប៉ុន្តែពេលកូនប្រុសគាត់ឃើញ ស្រាប់តែប្រែទឹកមុខស្លេកស្លាំង ហើយថែមទាំងបានសុំឪពុកប្រគល់វាឲ្យប៉ូលិសទៀតផង។

គេហទំព័រ soha បានរាយការណ៍ពីដំណើររឿងរបស់បុរសម្នាក់សុំមិនបញ្ចេញឈ្មោះថា គាត់គឺជាកសិកររស់នៅក្នុងទីក្រុងតូចមួយ នៅក្បែរព្រៃក្នុងខេត្តស៊ីឈួន ប្រទេសចិន គ្រួសាររបស់គាត់មានចំណេះដឹងផ្នែកឱសថបុរាណចិនខ្លះៗ។ ដូច្នេះហើយ ពេលទំនេរគាត់ឧស្សាហ៍ទៅភ្នំដើម្បីស្វែងរកនិងប្រមូលស្មៅដើម្បីលក់ ដោយសង្ឃឹមថា នឹងរកចំណូលបន្ថែមដើម្បីប្រើពេលចូលនិវត្តន៍។
រហូតដល់ថ្ងៃមួយ នៅពេលដែលគាត់បានចូលទៅក្នុងព្រៃជ្រៅ ដើម្បីស្វែងរករុក្ខជាតិឱសថ។ គាត់បានឃើញឈើមួយដែលមានរូបរាងចម្លែកខ្លាំង។ សំបកខាងក្រៅមានពណ៌សភ្លុក នៅខាងក្នុងមានពណ៌លឿងពណ៌ផ្កាឈូក។ បន្ទាប់ពីជីកអស់យ៉ាងយូរ គាត់បានរកឃើញថា ឈើនោះមានស្រទាប់គ្រាប់ធុញ្ញជាតិហូរចុះមក មើលទៅដូចជើងវែងៗ មើលទៅអាចបត់បែនបាន និងទន់។
ទោះបីជាគាត់មិនដឹងថានេះជាឈើអ្វីក៏ដោយ ដោយសារក្លិនក្រអូបស្រាលៗដែលចេញពីឈើនោះ លោកគិតថា នេះត្រូវតែជាប្រភេទឈើមានតម្លៃ។ គាត់ប្រាកដថាការលក់ឈើមួយដុំនេះនឹងបានប្រាក់ចំណូលច្រើនដល់គាត់។
ទោះជាយ៉ាងណាក្តី ខណៈដែលបុរសចំណាស់បានគិតយ៉ាងរីករាយថាលោកជិតក្លាយជាអ្នកមាន។ ចៃដន្យអីកូនប្រុសដែលរស់នៅក្នុងទីក្រុងមួយទៀតបានមកសួរសុខទុក្ខឪពុក។ ដោយសារតែរំភើបចិត្ត បុរសជាឪពុកបានប្រាប់រឿងឈើដែលគាត់រកឃើញទៅកូន ហើយសុំឲ្យអ្នករកជាងឈើមើលថាឈើប្រភេទនេះជាប្រភេទអ្វី? ប៉ុន្តែពេលកូនប្រុសដើរទៅក្រោយផ្ទះឃើញឈើនោះក៏ស្លេកស្លាំងភ្លាមៗ ។ មិនយូរប៉ុន្មាន គាត់បានថតរូបផ្ញើទៅនរណាម្នាក់ហើយនិយាយទូរស័ព្ទអស់រយៈពេលជាយូរ។
បន្ទាប់ពីដាក់ទូរសព្ទ កូនប្រុសបានណែនាំឪពុកប្រគល់ឈើរាងចម្លែកឲ្យប៉ូលិសជាបន្ទាន់។ ព្រោះពេលឃើញភ្លាម គាត់សង្ស័យថានេះជាឈើដែលគេចាត់ទុកថាជាដើមកម្រនិងស្ថិតក្នុងបញ្ជីហាមឃាត់ការកេងប្រវ័ញ្ច និងពាណិជ្ជកម្ម ការពារនៅកម្រិត ១ យោងទៅតាមច្បាប់របស់ចិន អ្នកបំពានអាចប្រឈមនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។ ទោះយ៉ាងណាក៏ដោយ ដើម្បីប្រាកដ គាត់បានសួរមិត្តភ័ក្តិដែលមានបទពិសោធន៍ច្រើនឆ្នាំ។ ពេលដឹងរឿងនេះភ្លាម គាត់ក៏ណែនាំឪពុកប្រគល់ឲ្យប៉ូលិស។
បន្ទាប់ពីស្តាប់ដំបូន្មានរបស់កូនប្រុសគាត់ និងចៀសវាងករណីអាក្រក់កើតឡើងគាត់យល់ព្រមឲ្យកូនប្រុសទូរសព្ទទៅប៉ូលិសភ្លាមៗដើម្បីស៊ើបអង្កេតបំណែកឈើនោះ។
ដោយឡែកនៅឆ្នាំ ២០២១មានព័ត៌មានអំពីបុរសម្នាក់មកពីខេត្ត Hubei ត្រូវប៉ូលិសចាប់ខ្លួនពីបទកាប់ឈើពីរដើមច្រាំងថ្មយកទៅផ្ទះ។ ពួកគេមិនបានដឹងថានេះជាអំពើខុសច្បាប់ដែលបង្កអន្តរាយដល់រុក្ខជាតិដែលការពារការការពាររបស់ប្រទេស ជននេះក្រោយមកត្រូវបានពិន័យជាប្រាក់ចំនួន ៥,០០០យន់ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ៕

ប្រែសម្រួល សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


