Connect with us

ព័ត៌មានជាតិ

មកដឹងកាតព្វកិច្ចក្នុងអំឡុងពេលសហគ្រាសផ្អាកសកម្មភាពអាជីវកម្ម

បានផុស

នៅ

ក្នុងអំឡុងពេលអនុញ្ញាតឱ្យផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្ន សហគ្រាសមិនអាច ចេញវិក្កយ បត្រអាករលើតម្លៃបន្ថែម លើគ្រប់ប្រតិបត្តិការអាជីវកម្មរបស់សហគ្រាស, មិនអាចស្នើសុំបង្វិលសង ឬប្រើប្រាស់​ឥណទានអាករលើតម្លៃបន្ថែម និងមិនអនុញ្ញាតឱ្យធ្វើការនាំចេញ នាំចូល ឬធ្វើសកម្មភាពអាជីវកម្មផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីពន្ធដារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា សហគ្រាសដែលទទួលបានការអនុញ្ញាតឱ្យផ្អាកដំណើរការសកម្មភាពអាជីវកម្ម ជាបណ្តោះអាសន្ន ត្រូវដាក់លិខិត​ប្រកាស​ពន្ធប្រចាំខែ និងប្រចាំឆ្នាំទៅតាមកាលកំណត់ជូនរដ្ឋបាល និងបង់ពន្ធអាករដទៃទៀតតាមច្បាប់ និងបទ​ប្បញ្ញត្តិស្តីពីពន្ធដារ (ប្រសិនបើមាន)។

ថ្លែងក្នុងសិក្ខាសាលាស្ដីពី ពន្ធដារកម្ពុជា កាលពីថ្ងៃទី ១៩ ខែតុលា លោក ជាហេង បានបន្ថែមថា ក្នុងករណីសហគ្រាស​ផ្អាកសកម្មភាពអាជីវកម្មហើយមានតម្រូវការចេញវិក្កយបត្រអាករ ឬស្នើសុំឥណទានអាករលើតម្លៃបន្ថែម សហគ្រាស​អាច​ដាក់លិខិតស្នើសុំមកអគ្គនាយដ្ឋានពន្ធដារ។

បើតាមអគ្គនាយដ្ឋានពន្ធដារ ចំពោះសហគ្រាសដែលបានអនុញ្ញាតឱ្យផ្អាកដំណើរការសកម្មភាព​អាជីវកម្មជា​បណ្ដោះអាសន្ន ឬត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ព្យួរទុកវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម ប៉ុន្តែខកខានមិន​បានដាក់លិខិតប្រកាសសារពើពន្ធ ប្រចាំខែ និងប្រចាំឆ្នាំប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ នឹងធ្វើការ​គណនាប្រាក់ពិន័យទោសទណ្ឌដោយស្វ័យប្រវត្តិនូវពន្ធបន្ថែម ១០% និងការប្រាក់ ១,៥% ក្នុង១ ខែ នៃប្រាក់ពន្ធដែលត្រូវបង់ព្រមទាំងពន្ធបន្ថែមចំពោះអំពើរាំងស្ទះការអនុវត្ត បទប្បញ្ញត្តិស្តីពីពន្ធដារចំនួន ២ លានរៀលជារៀងរាល់ខែ នៃខែដែលខកខានមិនបានប្រកាសពន្ធ។

តាមប្រភពដដែលបានឱ្យដឹងថា សម្រាប់សហគ្រាសដែលស្នើសុំផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្តោះ​អាសន្នត្រូវមានលក្ខខណ្ឌដូចជា៖ ជាសហគ្រាសដែលពុំទាន់មានសកម្មភាពអាជីវកម្ម ឬកំពុងផ្អាកសកម្មភាព​អាជីវកម្មជាបណ្ដោះអាសន្ននៅទីចាត់ការសហគ្រាស ឬសាខាណាមួយរបស់សហគ្រាស។ រយៈពេលស្នើសុំផ្អាក​ដំណើរការសកម្មភាពអាជីវកម្មមួយលើកមិនត្រូវលើសពី ៦ខែ នឹងក្រោយចប់ ៦ខែ អាចមានសិទ្ធិស្នើសុំបន្តទៀត៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១៤ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ៥៣ នាទី មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម