ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធលើផ្ទាំងផ្សព្វផ្សាយ ត្រូវប្រកាស បង់ប្រាក់ពន្ធយឺតបំផុតត្រឹមចុងខែមីនា ឆ្នាំ២០២៤
ពន្ធលើផ្ទាំងផ្សព្វផ្សាយជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ ថ្ងៃទី៣១ ខែមីនា នៃឆ្នាំជាប់ពន្ធនីមួយៗ មានន័យថា សម្រាប់ឆ្នាំ២០២៤នេះ ត្រូវប្រកាស និងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុត ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមអគ្គនាយកដ្ឋានពន្ធដារ។

ប្រភពដដែលបញ្ជាក់ថា ពន្ធលើផ្ទាំងផ្សព្វផ្សាយមានគោលដៅប្រមូលលើប័ណ្ណ ស្លាក ឬផ្ទាំង ដែលមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីឱ្យអតិថិជនឬសាធារណជនបានស្គាល់ពីផលិតផលឬសេវាកម្ម រួមមាន ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើឡើងពីកៅស៊ូ ក្រដាសធម្មតា កំណាត់សំពត់ ឬវត្ថុផ្សេងៗ ស្លាកអាជីវកម្មដ្ឋានសម្រាប់សម្គាល់ឈ្មោះ ទីតាំង ទីស្នាក់ការ ការិយាល័យ ឬទីកន្លែងប្រកបអាជីវកម្មនានា និងផ្ទាំងអក្សរឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម។
ជាមួយគ្នានេះ ពន្ធលើផ្ទាំងផ្សព្វផ្សាយ ត្រូវបានលើកលែងផងដែរចំពោះស្លាករបស់ស្ថាប័នរដ្ឋ ស្លាករបស់ស្ថានទូតឬស្ថានកុងស៊ុលបរទេស អង្គការជាតិ និងអង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត អង្គការមិនមែនរដ្ឋាភិបាល សមាគមនានាព្រមទាំងលើកលែងចំពោះផ្ទាំងផ្សព្វផ្សាយក្នុងគោលបំណងមិនស្វែងរក ប្រាក់ចំណេញ ដែលមានជាអាទិ៍ ការថែរក្សា និងការពារបរិស្ថាន ការបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ ការការពារធនធានធម្មជាតិ ការអប់រំចរាចរណ៍ និងការអប់រំសុខភាពជាដើម។
បើតាមអគ្គនាយកដ្ឋានពន្ធដារ ពន្ធលើផ្ទាំងផ្សព្វផ្សាយ មិនមែនជាប្រភេទពន្ធថ្មីនោះទេ ពោលគឺពន្ធនេះត្រូវបានផ្លាស់ប្ដូរឈ្មោះមកពីពន្ធតែមប្រិ៍សារពើពន្ធ តាមរយៈច្បាប់ស្តីពីសារពើពន្ធ(ឆ្នាំ២០២៣)ដែលបានលុបចេញការយកពន្ធនេះលើលិខិតបទដ្ឋានគតិយុត្តដោយអនុវត្តតែលើការផ្សព្វផ្សាយ ក្នុងគោលបំណងអាជីវកម្មតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ២៨៧ អនក្រ.បក ស្តីពីពន្ធលើផ្ទាំងផ្សព្វផ្សាយ ដែលបានកំណត់ពីប្រភេទ អត្រា និងលក្ខខណ្ឌបន្ថែមសម្រាប់ការអនុវត្តពន្ធនេះផងដែរ។ អ្នកជាប់ពន្ធអាចបង់ពន្ធលើផ្ទាំងផ្សព្វផ្សាយដោយផ្ទាល់ នៅតាមបណ្ដាសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬបង់ប្រាក់ ពន្ធតាមប្រព័ន្ធ e-Payment រួចតម្រូវឱ្យយកលិខិតប្រកាសនិងឯកសារពាក់ព័ន្ធមកទីចាត់ការពន្ធដាររាជធានីភ្នំពេញ ចំពោះផ្ទាំងផ្សព្វផ្សាយ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ឬសាខាពន្ធដារខេត្តដែលផ្ទាំងផ្សព្វផ្សាយនោះស្ថិតនៅ ប៉ុន្តែក្នុងករណីអ្នកជាប់ពន្ធជ្រើសរើសបង់ពន្ធនេះ តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) នោះមិនតម្រូវឱ្យធ្វើដំណើរទៅបង់ពន្ធនៅធនាគារ និងដាក់លិខិតប្រកាសផ្ទាល់ នៅអង្គភាពពន្ធដារនោះទេ គឺអាចប្រកាសនិងបង់ប្រាក់ពន្ធតាមកម្មវិធី GDT Taxpayer App៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


