ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ចង់ឃើញភាពជាដៃគូរវាងរដ្ឋ និងឯកជនកាន់តែពង្រឹង ក្រោមពាក្យស្លោក រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឃើញភាពជាដៃគូរវាងរដ្ឋ និងឯកជន កាន់តែពង្រឹង ក្រោមពាក្យស្លោក រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។

ការចង់ឃើញបែបនេះ គឺបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី ១ នៃគោលនយោបាយជាអាទិភាពទាំង ៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រូសារងាយរងហានិភ័យ នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វិស័យឯកជន និងរដ្ឋ គឺជាដៃគូ មិនមែនជាសត្រូវនោះទេ ហើយសម្ដេចចង់ឃើញ ភាពជាដៃគូរវាងរដ្ឋ និងឯកជន កាន់តែត្រូវបានពង្រឹងបន្ថែមទៀត។
សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះថា «អញ្ចឹងវិស័យឯកជន និងរដ្ឋ គឺជាដៃគូ មិនមែនជាសត្រូវទេ ហើយក្នុងវិស័យសុខាភិបាល ក្នុងវិស័យអប់រំ គ្រប់វិស័យទាំងអស់ រដ្ឋជាដៃគូ ហើយខ្ញុំចង់ឃើញភាពជាដៃគូរវាងរដ្ឋ និងឯកជន កាន់តែពង្រឹង ក្រោមពាក្យស្លោក រួមគិត រួមធ្វើ រួមទទួលខុសត្រូវ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ភាពជាដៃគូនេះ មិនមែនគ្រាន់តែរួមគិត ហើយលើកសំណើនោះទេ តែត្រូវរួមធ្វើផង និងរួមទទួលខុសត្រូវផង៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


