ព័ត៌មានជាតិ
បេក្ខជនជិត ១០០ នាក់ជាប់សម្ភាសន៍នៅវេទិកាការងាររបស់ NEA
វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) សហការជាមួយនឹង ស.ស.យ.ក វិស័យការងារបានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី២៦ ខែតុលា ម្សិលមិញ ដោយមានបងប្អូនយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២៧៩ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារ។

ជាលទ្ធផល អ្នកដាក់ពាក្យចំនួន ៩៧ នាក់ទទួលបានលទ្ធផលល្អពីកិច្ចសម្ភាស ក្នុងនោះអ្នកសម្ភាសជាប់ស្ថាពរមានចំនួន ៤នាក់ និង ៩៣ នាក់ផ្សេងទៀតសម្ភាសជាប់បឋម ហើយនឹងត្រូវទៅសម្ភាសបន្តនៅក្រុមហ៊ុននាពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៧ ក្នុងនោះរួមមាន៖ ធនាគារ WOORI, និងធនាគារ ស្ថាបនា, ក្រុមហ៊ុន JACCS, ក្រុមហ៊ុន EMD (F&D) Co,Ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន CBS និងក្រុមហ៊ុន MR Training។

លោកស្រី ហែម សុជាតា ជាមន្ត្រីជ្រើសរើសបុគ្គលិកក្រុមហ៊ុន Mekongnet Demend លើកឡើងថា វេទិកាការងារជាកម្មវិធីមួយដ៏មានសារៈសំខាន់ ដើម្បីជួយដល់អ្នកដែលមានបំណងចង់ស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ។
លោកស្រីបន្ថែមថា សិស្ស/និស្សិត ឬអ្នកផ្លាស់ប្តូរការងារមិនគួរមើលរំលងវេទិកាការងារផ្សេងៗដែលរៀបចំឡើងដោយ NEA នោះទេ ព្រោះជាទីកន្លែងដែលជួយដល់ពួកគេឱ្យឆាប់ទទួលបានឱកាសការងារភ្លាមៗ ដោយមិនចាំបាច់រង់ចាំយូរ។

លោក នួន ភីណាន មន្ត្រីធនធានមនុស្សធនាគារ AEON លើកឡើងថា ធនាគារ AEON តែងតែសហការជាមួយនឹង NEA មិនថាជាកម្មវិធីវេទិកាការងារ ឬកម្មវិធីផ្សេងៗជាច្រើនទៀតដូចជាពិព័រណ៌ការងារ កិច្ចសម្ភាសការងារប្រចាំខែជាដើម ព្រោះកម្មវិធីនេះបានជួយឱ្យក្រុមហ៊ុនជ្រើសរើសបុគ្គលិកបានទាន់ពេលវេលា និងទាន់តម្រូវការ៕

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


