Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិអាមេរិកជ្វីហ្វ និងអ៊ីស្រាអែលសម្រុកទិញអាវុធការពារខ្លួន

បានផុស

នៅ

ដោយសារការកើនឡើងនៃការប្រឆាំងសាសនា ជនជាតិអាមេរិកជ្វីហ្វ និងអ៊ីស្រាអែលជាច្រើននាក់នៅក្នុងទីក្រុង Los Angeles ចាប់ផ្ដើមនាំគ្នាសម្រុកទៅទិញអាវុធដើម្បីការពារខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Eric Fletcher អ្នកគ្រប់គ្រងហាងលក់អាវុធ “Burbank Ammo and Guns” បានប្រាប់សារព័ត៌មាន TMZ ថា ជនជាតិជ្វីហ្វអាមេរិក និងអ៊ីស្រាអែលជាច្រើននាក់បានមកទិញកាំភ្លើងនៅហាងរបស់ខ្លួន ។ អ្នកទិញកាំភ្លើងលើកដំបូងភាគច្រើនជាស្ត្រី ហើយពេលខ្លះគ្រួសារមួយក្រុមធំក៏បានមកទិញជុំគ្នាផងដែរ ។

អ្នកគ្រប់គ្រងនិយាយទៀតថា នៅក្នុងខែតុលា ឆ្នាំ ២០២៣ មានអ្នកទិញអាវុធ ១៩៤ នាក់ បើប្រៀបនឹងខែតុលា ឆ្នាំ ២០២២ មានតែ ៤៥ នាក់ប៉ុណ្ណោះ ។

សម្រាប់ហាង “Burbank Ammo and Guns” នេះដែរ កាំភ្លើងខ្លីគឺជាអាវុធដ៏ពេញនិយមបំផុតដែលមានអតិថិជនទិញច្រើនជាងគេ ហើយបើទោះបីជាជិតអស់ស្តុកក្ដី ក៏អ្នកលក់កំពុងខិតខំរកបន្ថែមដើម្បីបង្គ្រប់តម្រូវការផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ TMZ

ចុចអាន៖ ប្រជាជនអ៊ីស្រាអែល សម្រុកទិញកាំភ្លើង ទុកការពារខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម