Connect with us

ព័ត៌មានជាតិ

ទូកង​វត្តឯក​រង្សី ​នៅតែ​អធិរាជ​ប្រកួត​​មិន​ដែលចាញ់ ត្រៀមឡើងមកប្រកួត​នៅ​ភ្នំពេញ​

បានផុស

នៅ

ឆ្លងកាត់ការប្រណាំងទូកតាមរូបមន្តវិលជុំរយៈពេល ០២ ថ្ងៃយ៉ាងស្វិតស្វាញ នៅក្នុងពិធីបុណ្យអុំទូកនៅ​ក្រុង​បាត់ដំបង ក្តីរំពឹងរបស់មហាជនដែលគាំទ្រទូកដែលគ្មានប្រវត្តិ​ប្រកួត​មិន​ដែល​ចាញ់ម្ដងណាសោះនោះ បាន​សម្រេចតាម​ក្តី​រំពឹងទុក​។

ខណះដែលមហាជនចង់ដឹងចង់ឃើញ និងតាមដានមើលមិនប៉ព្រិចភ្នែកនៅក្នុងខ្សែទឹកនៃដងស្ទឹងសង្កែ គឺទូកងខ្នាតអន្តរជាតិ​ផ្នែកបុរសដែលមានចំណុះចន្លោះពី ៦៩ ដល់ ៩៥ នាក់ គឺទូកឈ្មោះ (នរិន្ទរង្សី សពិជ័យ ចិត្របុត្រ) ដែលជាកម្មសិទ្ធរបស់វត្តឯករង្សី នៅស្រុកឯកភ្នំ បានបន្ត​កំណត់ត្រា​ឈ្នះ​សម្រាប់​ការ​ប្រកួតប្រជែង​ក្នុង​ខេត្ត​និង​ត្រៀមឡើងមក​ប្រកួត​នៅ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ចូលប្រកួត​ក្នុង​ខេត្ត ទូក​នរិន្ទរង្សី សពិជ័យ ចិត្របុត្របានរងគ្រោះដោយដើមឈើ ១ ដើមរលំសង្កត់ ហើយ​ធ្វើ​ឲ្យ​មហាជន​និងពលរដ្ឋ​សម្តែងក្តីបារម្ភខ្លាច​ខកខានមិនអាច​ចូលរួមប្រកួត​ឆ្នាំនេះ​។ យ៉ាងណាមិញ​ តាមរយៈ​ការ​ចូលរួម​ប្រកួត​ប្រណាំងយ៉ាងស្វិតស្វាញវិលជុំរយះពេល ២ ថ្ងៃ ទូកវែងប្រពៃណីដ៏ល្បីល្បាញនេះនៅតែជាប់ឈ្មោះជាអធិរាជទទួលជយលាភីលេខ ១ ប្រចាំដងស្ទឹងសង្កែដដែលក្នុងចំណោមទូកងវែងប្រពៃណីជាតិចំនួន ០៦ ដែលចូលរួមប្រកួត។

បើតាមមន្ត្រីរដ្ឋបាលខេត្តបាត់ដំបង​បានឲ្យដឹងថា ក្រោយបញ្ចប់ការប្រកួតប្រណាំងនៅថ្នាក់ខេត្ត គណះកម្មាធិការរៀបចំការប្រណាំងទូក បានកំណត់យកទូកចំនួន ០៥ ក្នុង​ខេត្ត​ដើម្បីត្រៀមទៅប្រកួតប្រណាំងនៅថ្នាក់ជាតិនៅ​រាជធានីភ្នំពេញនាពេលខាងមុខនេះ ក្នុង​នោះ​​ក៏​មានទូក​នរិន្ទរង្សី សពិជ័យ ចិត្របុត្រ។

គួរ​បញ្ជាក់​ថា ទូកក្នុង​ខេត្ត​បាត់ដំបង​ដែលត្រៀមខ្លួនចូលប្រកួតនៅរាជធានីភ្នំពេញ​ទាំង ០៥ ទូក ក្នុងនោះមានទូកខ្លីប្រពៃណី​ជាតិ​ដែលមានចំណុះ ២២ នាក់ចំនួន ២ ទូក និងទូកងខ្នាតវែងចំណុះ ៦៩-៩៥ នាក់ចំនួន ៣ ទូក ដែលនឹ​ង​ធ្វើដំណើរចេញទៅ​រាជធានីភ្នំពេញ​ទាំង​ផ្លូវគោកផងនិងផ្លូវទឹកផង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម