ព័ត៌មានជាតិ
គណៈមេប្រយោគទូទាំងប្រទេស ប្រជុំជាមួយអភិបាលរាជធានី-ខេត្ត ត្រៀមការប្រឡងទុតិយភូមិ
នៅថ្ងៃទី៣ ខែវិឆ្ឆិកា ឆ្នាំ២០២៣នេះ គណៈមេប្រយោគទូទាំងប្រទេស បើកកិច្ចប្រជុំ ជាមួយអភិបាល អភិបាលរងនៃគណៈអភិបាល រាជធានី-ខេត្ត ទាំង២៥ ស្ដីពីការរក្សាហឹបវិញ្ញាសាប្រឡង ការរៀបចំសន្តិសុខ សុវត្ថិភាព នៅតាមមណ្ឌលសំណេរ នៃរាជធានី-ខេត្តនីមួយៗ ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា២០២៣។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរសុខាភិបាលរាជធានីខេត្ត ដើម្បីបង្ហាញពីយន្តការ នៃការប្រឡង និងស្នើសុំកិច្ចសហការពីសំណាក់អាជ្ញាធរទាំង ២៥រាជធានី-ខេត្ត ធ្វើយ៉ាងណាឱ្យដំណើរការសំណេរប្រព្រឹត្តទៅដោយភាពរលូន។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានីខេត្ត ដែលផ្តល់ការទំនុកបំរុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗសិស្សានុសិស្ស និងបុគ្គលិកអប់រំដែលត្រៀមចូលរួមក្នុងការប្រឡង។

គិតមកត្រឹមម៉ោង ០៩:៥០ ព្រឹកនេះ ហឹបវិញ្ញាសាទាំងអស់ ត្រូវបានដឹកចេញពីរាជធានីភ្នំពេញ សំដៅទៅកាន់បណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីរក្សាទុក និងត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានផ្ញើសារជូនពរដល់ ប្រធានគណៈមេប្រយោគទូទាំងប្រទេស និងមន្ត្រីអប់រំទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពតាមផ្លូវក្នុងការបំពេញបេសកកម្មដឹកជញ្ជូនវិញ្ញាសាទៅកាន់បណ្ដាខេត្តនានា។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២នាក់ កើនឡើងជាងឆ្នាំមុន ៩ ២៧៧ នាក់ ដោយមានស្រី ៧៣ ២៧៨ នាក់ ចែកជា ២២៧ មណ្ឌល ត្រូវជា ៥ ៥៤៣ បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១ ៣៧៩ នាក់ ស្រី ២៤ ៧៨៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦ ០៣៣ នាក់ ស្រី ៤៨ ៤៨៩ នាក់។ ចំណែកគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាលមានចំនួនសរុប ២៩ ៥២៥ នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន ៤ ១២៦ នាក់ និងមកពីថ្នាក់រាជធានី ខេត្តចំនួន ២៥ ៣៩៩ នាក់៕

-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


