ព័ត៌មានអន្ដរជាតិ
បាក់ផ្ទាំងទឹកកកចូលទន្លេធ្វើឲ្យធ្លាយទំនប់ទឹក បង្កទៅជាគ្រោះមហន្តរាយធំធេងនៅ ឥណ្ឌា
មនុស្សរាប់រយនាក់កំពុងបាត់ខ្លួននិងត្រូវបានគេគិតថាស្លាប់ បន្ទាប់ពីផ្ទាំងទឹកកកនៃភ្នំហិមាល័យបានបាក់ចូលក្នុងទន្លេហើយបង្កជាទឹកជំនន់ដ៏ធំមួយនៅភាគខាងជើងប្រទេសឥណ្ឌា។
ទឹកជំនន់បានជន់លិចទំនប់និងហូរកាត់ជ្រលងភ្នំក្នុងរដ្ឋ Uttarakhand។
ភូមិនានាត្រូវបានជម្លៀសចេញប៉ុន្តែក្រុមមន្រ្តីបានព្រមានថា មនុស្សជាង១២៥នាក់អាចស្លាប់នៅក្នុងហេតុការណ៍នេះ។
សាក្សីម្នាក់បាននិយាយថា ទឹកបាក់ទំនប់និងថ្មបានហូរបុកតាមដងទន្លេ Dhauli Ganga យ៉ាងលឿនដូច្នេះមិនមានពេលវេលាដើម្បីប្រកាសអាសន្នឡើយ។
ប៉ូលិសរដ្ឋ Uttarakhand បាននិយាយថា ការបាក់ផ្ទាំងទឹកកកនេះបានកើតឡើងនៅម៉ោងប្រហែល១១និង០០នាទី (ម៉ោងក្នុងស្រុក) ដោយបំផ្លាញទំនប់មួយដែលត្រូវបានគេស្គាល់ថាជា គម្រោងវារីអគ្គិសនី Rishiganga។
ប៉ូលិសនិយាយថា មានផលប៉ះពាល់យ៉ាងធំធេងនៅតាមដងទន្លេ Dhauli Ganga ដែលធ្វើឲ្យខូចខាតដល់គម្រោងថាមពលមួយផ្សេងទៀតដែលស្ថិតនៅផ្នែកខាងក្រោមនៃតំបន់ Tapovan ។
នាយករដ្ឋមន្រ្តីរដ្ឋ Uttarakhand លោក Trivendra Singh Rawat បាននិយាយថា រហូតមកដល់ពេលនេះ មនុស្ស១២៥នាក់ត្រូវបានបញ្ជាក់ថា បាត់ខ្លួនប៉ុន្តែចំនួនអាចកើនឡើង។
លោក Singh Rawat បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទខ្លីមួយកាលពីថ្ងៃអាទិត្យថា “សាកសពមនុស្ស៧នាក់ត្រូវបានរកឃើញ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត”។
ក្រុមអ្នកជំនាញនិយាយថា មូលហេតុមួយនៃគ្រោះមហន្តរាយនេះគឺថា ផ្ទាំងទឹកកកដ៏ធំបានបាក់ដោយសារតែការកើនឡើងនៃសីតុណ្ហភាព៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


