ព័ត៌មានជាតិ
ភ្លៀងលាយឡំខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះសម្បែងពលរដ្ឋ និងផ្សារសង្គមថ្មី ជាង២០ខ្នង
ភ្លៀងធ្លាក់មួយមេធំលាយឡំ និងខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ បានធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ និងផ្សារសង្គមថ្មី អស់ជាង២០ខ្នង នៅក្នុងភូមិចំនួន៣ នៃឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែសីហាថា តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យមានល្បឿនមធ្យម៤ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។

អាជ្ញាធរស្រុកសង្គមថ្មី បានឲ្យដឹងថា ផ្ទះពលរដ្ឋ និងផ្សារសង្គមថ្មី រងការខូចខាតសំយាប់ រលំដើមឈើ និងប៉ើងដំបូលផ្ទះ បណ្តាលឲ្យខូចខាតប្រមាណជាង២០ខ្នងផ្ទះនៅភូមិចំនួន៣ គឺភូមិត្បែង,ភូមិដា និងប្រធាតុ ក្នុងឃុំចំរើន ស្រុកសង្គមថ្មី។
ក្រោយកើតមានគ្រោះធម្មជាតិនេះ អាជ្ញាធរនៃស្រុកសង្គមថ្មី ក៏បានចុះសាកសួរសុខទុក្ខ និងពិនិត្យជាក់ស្តែងដល់ទីតាំងភូមិទាំងអស់ដែលបានជួបឧបទ្ទវហេតុ គឺមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ៕
ដោយ៖ជុន កុសល



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


