ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកើនភ្ញៀវទេសចរដល់ ៣២០០នាក់ ក្នុងមួយថ្ងៃ
គិតត្រឹមថ្ងៃទី ០៦ ខែ វិច្ឆិកានេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរកើនឡើងពី ២៦០០នាក់ ទៅ ៣២០០នាក់ ក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។

លោក ស៊ីន ចាន់សេរីវុត្ថា បានគូសបញ្ជាក់ថា ការវិលត្រឡប់របស់ភ្ញៀវទេសចរអន្តរជាតិចូលកម្ពុជា នាពេលនេះ មានកំណើនមធ្យម ដោយភាគច្រើន មកពីតំបន់អាស៊ាន និងចិន។ ដោយក្នុងនោះ ភ្ញៀវចម្រុះជាតិសាសន៍មកពីតំបន់អាស៊ាន មានប្រមាណ ៧៥ភាគរយ និងពីតំបន់អឺរ៉ុបមានចំនួន ២៥ភាគរយ។
អ្នកនាំពាក្យអាកាសចរស៊ីស៊ីវិល រំពឹងថា ចំនួនជើងហោះហើរនឹងកើនដល់៤២ជើង ក្នុងមួយថ្ងៃ (ទ្វេទិស) នៅរដូវរងា (Winter) ២០២៣ នេះ។
បើតាមលោក ស៊ីន ចាន់សេរីវុត្ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន ៧ កំពុងដំណើរការហោះហើរ រួមមាន ក្រុមហ៊ុន Cambodia Ankor Air, ក្រុមហ៊ុន Thai AirAsia, ក្រុមហ៊ុន Bangkok Airways, ក្រុមហ៊ុន Thai Smile Airways, ក្រុមហ៊ុន Singapore Airlines , ក្រុមហ៊ុន Vietnam Airlines និងក្រុមហ៊ុន Lao Airlines។
បន្ថែមលើនេះ លោក ស៊ីន ចាន់សេរីវុត្ថា បានលើកឡើងថា អាកាសចរស៊ីវិល សង្ឃឹមថា ក្រុមហ៊ុនហោះហើរ នឹងមានការកើនឡើងដល់ ៩-១០ ក្រុមហ៊ុន នៅក្នុងរដូវកាល Winter ក្នុងសប្តាហ៍បន្តបន្ទាប់ខាងមុខ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៦ ខែ វិច្ឆិកានេះ អាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប បានដាក់ឱ្យដំណើរការជាផ្លូវការ រយៈពេល ២០ថ្ងៃហើយ ពោលគឺចាប់ពីថ្ងៃទី ១៦ ខែតុលាមក។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ លើទុនវិនិយោគ ១,១ពាន់លានដុល្លារ មានសមត្ថភាពឲ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨ ដោយមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ។
តាមការគ្រោងទុក អាកាសយានដ្ឋាននេះ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ខាងមុខ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


