អាជីព
ហេតុអ្វីបានជាគុណតម្លៃនៃការងារ គឺជាកត្តាចាំបាច់ដើម្បីបំពេញន័យឲ្យអាជីព?
តើគុណតម្លៃនៃការងារជាអ្វី?
យោងតាមលោក Liz Cannata អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការធនធានមនុស្សនៅ CareerBuilder មានប្រសាសន៍ថា “ ដូចគ្នានឹងតម្លៃផ្ទាល់ខ្លួនដែរ តម្លៃការងារត្រូវធ្វើជាមួយចំណង់ចំណូលចិត្ត គោលបំណងនិងផ្លូវដែលយើងចង់បាន។ គុណតម្លៃក៏ជាផ្នែកសំខាន់មួយនៃយើងជានរណា ហើយត្រូវបានគេចាត់ថ្នាក់ថាជារូបវ័ន្តរូបិយ និងតម្លៃនៃរបៀបរស់នៅ ” ។

គុណតម្លៃខាងក្នុងធ្វើឲ្យយើងមានកម្លាំងចិត្តចូលរួមក្នុងការងារ ជាអ្វីដែលធ្វើឲ្យយើងចង់ក្រោកចេញពីគ្រែនៅពេលព្រឹក ដោយបង្កើតឲ្យមានភាពច្នៃប្រឌិត ភាពខុសគ្នា មានអារម្មណ៍គោរពអ្នកជុំវិញខ្លួន រៀនអ្វីថ្មីៗ និងទទួលបានបទពិសោធន៍ការងារដែលពិបាកៗ។
តាមរយៈការកំណត់តម្លៃយើងអាចធ្វើការជ្រើសរើសអាជីពកាន់តែប្រសើរដោយឆ្លើយសំណួរដូចជា៖
តើការងារអ្វីដែលសមនឹងបុគ្គលិកលក្ខណៈរបស់ខ្ញុំ?
តើការងារប្រភេទណាដែលខ្ញុំនឹងពេញចិត្ត?
តើបរិយាកាសការងារណាដែលសមនឹងខ្ញុំ?
តើខ្ញុំអាចកំណត់តម្លៃការងាររបស់ខ្ញុំយ៉ាងដូចម្ដេច?

គុណតម្លៃរបស់យើងអាចជះឥទ្ធិពលដល់ការពេញចិត្តក្នុងអាជីពរបស់យើង។ ដូច្នេះសូមពិចារណានូវអ្វីដែលយើងចូលចិត្ត អ្វីដែលជំរុញយើង និងកន្លែងដែលយើងចង់ទៅនៅក្នុងអាជីពរបស់យើង។ គិតពីគុណតម្លៃទាំងនេះ ជាអ្វីដែលយើងមិនអាចរស់នៅដោយគ្មានវាបាន ជាអាទិភាពខ្ពស់បំផុត។
តើខ្ញុំប្រើគុណតម្លៃការងារដើម្បីស្វែងរកការងារក្នុងសុបិនយ៉ាងដូចម្ដេច?
នៅពេលដែលយើងបានកំណត់តម្លៃណាមួយដែលសំខាន់សម្រាប់យើងរួចហើយ យើងនឹងមានចំណុចយោងដើម្បីវាយតម្លៃការផ្ដល់ជូនការងារ នាពេលអនាគតមិនខាន។

បើសិនទៅសម្ភាសន៍កន្លែងណាមួយ ត្រូវត្រួតពិនិត្យលើសេចក្ដីថ្លែងការណ៍ បេសកកម្មគោលការណ៍និងសៀវភៅណែនាំរបស់ក្រុមហ៊ុនជាមុនសិន។ ការសម្ភាសន៍តាមបណ្ដាញ គឺជាវិធីល្អបំផុតមួយដើម្បីទទួលបានរូបភាពត្រឹមត្រូវ នៃរបៀបដែលអង្គភាពមួយធ្វើអាជីវកម្មនិងប្រព្រឹត្តចំពោះបុគ្គលិក។ ប្រសិនបើយើងកំពុងសម្ភាសន៍សម្រាប់មុខតំណែងដែលគិតថាសក្ដិសម សូមកុំខ្លាចក្នុងការសួរសំណួរ។
លោក Cannata មានប្រសាសន៍ថា“ ក្រុមហ៊ុនជាច្រើនរៀបចំព្រឹត្តិការណ៍ជ្រើសរើសនិម្មិត ដែលយើងក៏អាចសួរបុគ្គលិកពិតប្រាកដអំពីគុណតម្លៃរបស់អង្គភាពពួកគេ មុនពេលសម្ភាសន៍” ។
នៅក្នុងបទសម្ភាសន៍សូមរកមើលតម្រុយអំពីគុណតម្លៃរបស់ក្រុមហ៊ុន ប្រើពេលវេលាដើម្បីសួរអំពីតម្លៃនៃភាពជាអ្នកដឹកនាំរបស់អ្នកជួល និងវាយតម្លៃថា តើត្រូវគ្នាឬមានទំនាស់ជាមួយយើងឬអត់។
ចូរផ្ដោតលើការស្វែងរកការងារដែលពេញចិត្តនៃតម្លៃរបស់យើង នោះទើបអាចទទួលបានជោគជ័យពិតនៅក្នុងអាជីព៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ forbes
ចុចអាន៖ រវាងវិជ្ជាជីវៈនិងអាជីពមានភាពខុសគ្នាម៉េចខ្លះ?
ចុចអាន៖ ចរិតលក្ខណៈពិសេសដែលអ្នកដឹកនាំល្អៗរមែងតែងមានជាប់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


