ព័ត៌មានអន្ដរជាតិ
សង្រ្គាមមួយខែ មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅហ្គាហ្សា លែងដំណើរការជិតអស់ហើយ
សង្រ្គាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សា រយៈពេលមួយខែមកនេះ មន្ទីរពេទ្យ និងមណ្ឌលថែទាំសុខភាពភាគច្រើននៅទូទាំងតំបន់ហ្គាហ្សាត្រូវបានបង្ខំឱ្យបញ្ឈប់សេវា ដោយសារតែការទម្លាក់គ្រាប់បែកដោយផ្ទាល់ កង្វះខាតប្រេងឥន្ធនៈ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា អ៊ីស្រាអែលបានធ្វើការវាយប្រហារយ៉ាងហោចណាស់ ១០២លើកលើទីតាំងថែទាំសុខភាព ចាប់តាំងពីការផ្ទុះឡើងនៃការប្រយុទ្ធគ្នានៅក្នុងតំបន់ កាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ។
ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បណ្ដាលឱ្យមន្ទីរពេទ្យខូចខាតសឹងទាំងអស់ និងនាំឱ្យមនុស្សស្លាប់ចំនួន ៥០៤នាក់ របួស ៤៥៩នាក់ ខូចខាតសម្ភារៈចំនួន ៣៩ និងប៉ះពាល់ដល់រថយន្តសង្គ្រោះចំនួន ៣១គ្រឿង។ បច្ចុប្បន្នមានតែមន្ទីរពេទ្យចំនួន ១៨ប៉ុណ្ណោះដែលកំពុងដំណើរការ ប៉ុន្តែក៏កំពុងត្រដាបត្រដួសផងដែរ ព្រោះពួកគេបានអស់ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត។
សូមបញ្ជាក់ថា តាំងពីផ្ទុះសង្រ្គាមមានជនជាតិប៉ាឡេស្ទីន ១០,០២២នាក់ រួមទាំងកុមារ ៤,១០៤នាក់ និងស្ត្រី ២,៦៤១នាក់ ត្រូវបានសម្លាប់។ ចំណែកចំនួនអ្នកស្លាប់នៅអ៊ីស្រាអែលមានចំនួន ១,៦០០នាក់។ នេះបើយោងតាមតួលេខផ្លូវការ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ៊ីស្រាអែលទុកពេល ៤ម៉ោងឱ្យជនស៊ីវិលភៀសខ្លួនចេញពីហ្គាហ្សា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី