ព័ត៌មានជាតិ
ពេលវេលាបើកបវេសនកាលឆ្នាំថ្មីនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី១ ខែក្រោយ
ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅថ្ងៃទី០១ខែធ្នូឆ្នាំ២០២៣ខាងមុខ ខណៈឆ្នាំនេះមិនមានការឈប់សម្រាកវិស្សមកាលធំ ឬវ៉ាកងធំទេពោលគឺសិស្សត្រូវរៀនរហូតដល់ថ្ងៃទី៣០វិច្ឆកា។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងយុវជននិងកីឡាបានមានប្រសាសន៍ថា ឆ្នាំនេះមិនមានការឈប់សម្រាកវ៉ាកងធំទេគឺសិស្សត្រូវរៀនរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា និងបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រីបានពន្យល់ថា ការមិនមានការវ៉ាកងធំនេះដោយសារតែក្រសួងបានបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣បន្ទាប់ពីមានបញ្ហាកូវីដ១៩ នៅឆ្នាំ២០២២ និងកម្ពុជាមានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។

លើសពីនេះទៀតឆ្នាំ២០២៣នេះក៏មានការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមដែលក្រសួងបានអនុញ្ញាតឱ្យសិស្សឈប់សម្រាកបន្ទាប់ពីវិស្សមកាលតូច ឬវ៉ាកងតូច។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសអញ្ជើញបើកប្រធានវិញ្ញាសាប្រឡងនៅថ្ងៃទី ៦ វិច្ឆកានៅវិទ្យាល័យព្រះស៊ីសុវត្តិ លោក ឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា នៅក្នុងឱកាសបើកបវេសនកាលឆ្នាំថ្មីថ្ងៃទី០១ ធ្នូ ក្រសួងនឹងផ្សព្វផ្សាយកម្មវិធីគោលនយោបាយវិស័យអប់រំថ្មីរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជនាចក្រកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «កន្លងមកយើងមានយុទ្ធសាស្ត្រចតុកោណដែលយកកក្តាធនធានមនុស្សទី១ បន្ទាប់មកទឹក ផ្លូវភ្លើងតែឥឡូវនេះចូលដល់យុទ្ធសាស្ត្របញ្ចកោណបន្ថែមនូវបច្ចេកវិទ្យានិងវិទ្យាសាស្ត្រក៏យកធនធានមនុស្សជាវិស័យសំខាន់ទី១»។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនោះគឺពង្រឹងអភិបាលកិច្ចសាលារៀនការរៀបចំការសិក្សាក្រៅម៉ោងដើម្បីលើកកម្ពស់ការអប់រំសីលធម៌ចរិយាធម៌ដូចជាការងារស្ម័គ្រចិត្តរបស់យុវជនការងារជួយសហគមន៍ស័្វសិក្សាជាដើម។
ការលើកម្ពស់សុខភាពសិក្សាធ្វើឱ្យសិស្សមានសុខភាពល្អនិងភាពជាដៃគូរដ្ឋនិងសហគមន៍ដើម្បីការអប់រំ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំណុចទាំងអស់នេះក្រសួងនឹងដាក់បញ្ចូលទៅក្នុងស្តង់ដាសាលារៀនគំរូហើយនៅថ្ងទី០១ធ្នូក្រសួងនឹងផ្សព្វផ្សាយដើម្បីអនុវត្តឱ្យបានទូលំទូលាយដល់គ្រប់សាលាដើម្បីប្រកួតប្រជែងទទួលបានពានរង្វាន់សម្តេចធិបតី ហ៊ុន ម៉ាណែត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


