ជីវិតកម្សាន្ដ
ម្សិលមិញ តារាថៃ៣គូ រៀបពិធីមង្គលការព្រមគ្នាក្នុងថ្ងៃតែមួយ
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ម្សិលមិញ ចាត់ទុកជាឱកាសល្អមួយដែលតារាថៃ៣គូបានសម្រេចជ្រើសថ្ងៃតែមួយដើម្បីរៀបមង្គលការយ៉ាងអធិកអធមពុំធ្លាប់មានអមដោយអ្នកចូលរួមសុទ្ធតែជាកំពូលតារាល្ពីៗថែមទៀត។
គូស្នេហ៍ទីមួយ គឺតារាសម្ដែងសិចស៊ី Pu Praya និងមិត្តប្រុសជាអ្នកជំនួញវ័យក្មេងក្រៅវិស័យសិល្បៈ ដែលពួកគេបានស្គាល់គ្នាមក ១២ ឆ្នាំ និងរៀបអាពាធ៍ពិពាធ៍លើទឹកដីនៃសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍នេះ មានកំពូលតារាស្រី Chompoo Araya ធ្វើដំណើរទៅចូលរួមផងដែរ។ ត្បិតថាពិធីនេះគឺសាមញ្ញ តែបានបង្ហាញថាវាមានកក់ក្តៅខ្លាំងបំផុត។

ចំណែកគូស្នេហ៍ទី២ Mark Prin-Kimberly ដែលបានរៀបចំពិធីមង្គលការនៅប្រទេសថៃម្តងទៀត និងបានអញ្ជើញភ្ញៀវរាប់ពាន់នាក់ ហើយក៏ផ្តល់ឱកាសឱ្យអ្នកគាំទ្រសំណាងចំនួន ១០០ នាក់បានចូលរួមក្នុងពិធីមង្គលការលើកនេះផងដែរ។កាន់តែពិសេសទៀតនោះក្នុងពិធីគូស្នេហ៍មួយគូនេះក៏លេចវត្តមាន Mint Chalida មកចូលរួមបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចំណែកគូស្នេហ៍ទីបីគឺ Teeratep Winothai អតីតកីឡាករបាល់ទាត់ជម្រើសជាតិថៃ បានចាប់ដៃគ្នាជាមួយមិត្តស្រី Fiat ឬ Apisararat Jiradechphong ដែលជាមហាសេដ្ឋីជំនួញសម្រស់។ ពិធីមង្គលការដ៏សប្បាយរីករាយមួយ នេះក៏បានបង្ហើបថា កូនកំលោះកូនក្រមុំចង់បានអ្នកស្នងភ្លាមៗផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចមុខ Mint ចូលរួមមង្គលការ Mark-Kim ក្រោយល្បីថាមានជម្លោះនឹងគ្នាជាយូរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


