ជីវិតកម្សាន្ដ
សូម្បីតែអ្នកគ្រប់គ្រងរបស់ Lisa និង Jenie ក៏ចាកចេញពីផលិតកម្ម YG ព្រមគ្នា
កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ LINE TODAY ថា Alice Kang ដែលជាអ្នកគ្រប់គ្រងអន្តរជាតិរបស់ Lisa និង Alison Chang ព្រមទាំងអ្នកគ្រប់គ្រងជនជាតិកូរ៉េ Huit របស់ Jennie ពួកគេទាំងអស់បានដើរចេញពី YG ព្រមៗគ្នា។

បើយោងតាមគណនី LinkedIn របស់ Alice Kang នាងបានសរសេរយ៉ាងវែងអន្លាយថា នាងធ្វើការនៅផលិតកម្ម YG អស់រយៈពេលជាង ៥ ឆ្នាំ ក្នុងនាមជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ហើយកុងត្រារបស់នាងជាមួយ YG បានបញ្ចប់នៅខែតុលា ឆ្នាំ ២០២៣។

តាមរយៈព័ត៌មាននេះបានធ្វើឲ្យអ្នកគាំទ្ររំពឹងទុកអំពីអនាគតរបស់ Lisa ជាមួយ YG។ ហើយមានការសន្មត់ថា តើនាងបានបញ្ចប់កិច្ចសន្យាជាមួយភ្នាក់ងារហើយឬនៅ? ប៉ុន្តែមានអ្នកចូលមកបញ្ចេញមតិថា កិច្ចសន្យារបស់អ្នកគ្រប់គ្រងជាមួយនាងគឺដាច់ដោយឡែក។
ក្រោយមក ផលិតកម្ម YG Entertainment បដិសេធមិនធ្វើអត្ថាធិប្បាយម្ដងទៀតថាតើ BLACKPINK នឹងបន្តកុងត្រាជាមួយស្លាកសញ្ញានេះឬអត់?
ទោះបីជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍ប្រចាំត្រីមាសទីបីរបស់ខ្លួនកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ផលិតកម្មមួយនេះបានបញ្ចាក់ថា “កិច្ចសន្យាផ្តាច់មុខជាមួយសិល្បករ គឺចូលក្នុងអំឡុងពេលការចរចាគិតចាប់ពីកាលបរិច្ឆេទនៃការផ្សាយជាសាធារណៈ”។
សូមបញ្ចាក់ថា BLACKPINK បង្ហាញខ្លួននៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៦ និងបានប្រារព្ធខួបលើកទី ៧របស់ខ្លួនកាលពីខែសីហាកន្លងទៅ នៅពេលដែលកុងត្រារបស់ពួកគេផុតកំណត់។ ស្របពេលដែលក្រុមនេះ នៅតែមិនទាន់ផ្តល់ចម្លើយច្បាស់លាស់ ថាតើក្រុមនឹងបន្តកុងត្រាឬអត់?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa ត្រូវទស្សនិកជនកូរ៉េស្នើឲ្យចាកចេញពី Blackpink ព្រោះធ្វើឲ្យខូចមុខមាត់ K-pop
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


