ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ដកកម្លាំងទ័ព និងយានជំនិះយោធាមួយចំនួនចេញពីមន្ទីរពេទ្យធំនៅហ្គាហ្សា
ប្រភពច្បាស់ការណ៍មួយបានប្រាប់សារព័ត៌មាន Anadolu កាលពីថ្ងៃពុធថា អ៊ីស្រាអែលបានដកកងទ័ព និងយានជំនិះយោធាមួយចំនួនចេញពីមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុងហ្គាហ្សា ប៉ុន្តែក៏នៅទុកកម្លាំងទ័ពមួយចំនួននៅខាងក្នុងមន្ទីរពេទ្យធំនៅក្នុងតំបន់មួយនេះផងដែរ ។
ប្រភពដែលនិយាយសុំមិនបញ្ចេញឈ្មោះ ដោយសារតែហេតុផលសន្តិសុខផ្ទាល់ខ្លួនបានលើកឡើងថា ទាហានមួយចំនួននៅតែស្ថិតក្នុងអគារមន្ទីរពេទ្យដដែល ហើយអ្នកដែលនៅក្នុងនោះក៏មិនអាចចាកចេញបានដែរ បើទោះបីជា កងទ័ពអ៊ីស្រាអែលបានបញ្ឈប់ការបាញ់កាំភ្លើងធំក៏ដោយ ហើយពួកគេថែមទាំងចាប់ជនភៀសខ្លួន អ្នកជំងឺ និងក្រុមគ្រួសារជាច្រើននាក់ នាំទៅកាន់ទីតាំងមិនស្គាល់មួយកន្លែងផងដែរ ។
ប្រភពបានបញ្ជាក់បន្ថែមទៀតថា ការបាញ់ផ្លោងរបស់អ៊ីស្រាអែលបានកំណត់គោលដៅនៅភាគនិរតីក្បែរអគារសម្ភពនៃមន្ទីរពេទ្យ Al-Shifa ហើយយើងមិនអាចកំណត់គោលដៅបានច្បាស់លាស់នោះទេ ដោយសារតែយើងមិនអាចទៅណាមកណាបានឡើយ ។
ប្រភពដដែលបានអះអាងថា នៅក្នុងមន្ទីរពេទ្យ Al-Shifa មានអ្នកជំងឺ និងអ្នករងរបួសប្រហែល ៧០០ នាក់ បុគ្គលិកពេទ្យ ៦៥០ នាក់ និងអ្នកផ្លាស់ទីលំនៅចំនួន ១,០០០ នាក់ ស្របពេលដែលសេវាវេជ្ជសាស្រ្តគឺត្រូវបានបញ្ឈប់ទាំងស្រុងទៅហើយ ដោយសារតែកងទ័ពអ៊ីស្រាអែលបានសម្រុកចូលបរិវេណរបស់មន្ទីរពេទ្យ ក្រោយពេលឡោមព័ទ្ធអស់រយៈពេលជាច្រើនថ្ងៃ ។
ទន្ទឹមនោះ អគារមន្ទីរពេទ្យ Al-Shifa មិនត្រឹមតែដាក់អ្នកជំងឺ និងអ្នករងរបួសប៉ុណ្ណោះទេ មន្ទីរពេទ្យដ៏ធំក្នុងតំបន់ហ្គាហ្សាមួយនេះក៏ទទួលទាំងជនស៊ីវិលដែលត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរ ដោយសារតែការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងអ៊ីស្រាអែល ។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១១,៥០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៧,៨០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៩,២០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៦ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


