ព័ត៌មានជាតិ
បុគ្គលិកក្រសួងសុខាភិបាលជិត៣ម៉ឺននាក់ ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថាបុគ្គលិកក្រសួងសុខាភិបាលនៅទូទាំងប្រទេសប្រមាណជិត៣ម៉ឺននាក់នឹងទទួលបានវ៉ាក់សាំងកូវីដ១៩ទាំងអស់ ខណៈជាជំហានដំបូងក្រសួងនឹងផ្តល់លើក្រុមអាទិភាពមួយចំនួនជាមុនសិនដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងនាល្ងាចថ្ងៃទី០៨កុម្ភៈ លោកស្រីបានបន្តថា «ជាគោលការណ៍ក្រសួងមានបំណងឲ្យបុគ្គលិកមន្ត្រីរាជការក្រសួងដែលមានចំនួនប្រមាណជិត៣ម៉ឺននាក់ចាក់វ៉ាកសាំងកូវីដ១៩ទាំងអស់គ្នា តែអាស្រ័យលើគោលការណ៍ស្ម័គ្រព្រោះក្រសួងក៏មិនអាចបង្ខំពួកគាត់បានទេ»។
លោកស្រីបានបន្តទៀតថា «យើងចាក់បណ្តើរៗ ព្រោះថ្ងៃ១០ កុម្ភៈ យើងចាក់ជូនឥស្សរជនជាន់ខ្ពស់ដូចជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ អនុរដ្ឋលេខាធិការ ឬមានឋានៈស្មើអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តនិងអ្នកសារព័ត៌មានហើយថ្ងៃបន្តបន្ទាប់ទៀតយើងបន្តចាក់ដល់ក្រុមពេទ្យអាជ្ញាធរថ្នាក់ខេត្តទាហានប៉ូលីសធ្វើយ៉ាងណាឲ្យគ្រប់ចំនួន១៤៩៥០០នាក់សម្រាប់ចាក់លើកទី១»។
លោកស្រីបានឲ្យដឹងថា ក្នុងចំណោមវ៉ាក់សាំង៣០ដូម៉ឺនដូសដែលក្រសួងសុខាភិបាលទទួលបាននេះសម្រាប់គឺចែកចេញជាពីរដំណាក់កាលដែលដំណាក់ទី១ចាក់១៥ម៉ឺនដូសនិងដំណាក់កាលទី២ចាក់៣០ម៉ឺនទៀត។ ប៉ុន្តែតាមការសន្និដ្ឋានក្នុង១៥ម៉ឺនដូសនោះ យើងអាចប្រើប្រាស់បានតែចំនួន១៤៩៥០០នាក់ប៉ុណ្ណោះ ដោយសារមានវ៉ាក់សាំងខ្លះខូចខាតពេលដឹកជញ្ជូន ឬ បែកបន្តិចបន្តូចជៀសមិនផុតនោះទេ។
លោកស្រីបានបន្ថែមថា អ្នកដែលចាក់វ៉ាក់សាំងកូវីដរួចហើយ គ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញភ្លាមទេត្រូវរង់ចាំ៣០នាទី៣០សិន ដើម្បីឲ្យគ្រូពេទ្យតាមដានសុខភាពខ្លាចក្រែងអ្នកជំងឺមានបញ្ហាសុខភាពឬផលរំខានអ្វីខ្លះហើយបើមិនមានបញ្ហាអ្វីទេទើបគ្រូពេទ្យអនុញ្ញាតត្រឡប់ទៅផ្ទះវិញបានជាមួយប័ណ្ណសុខភាពសម្រាប់មកបន្តចាក់ជាលើកទី២ បន្ទាប់ពីចាក់ពីលើកទី១រួចចាប់ពី១៤ទៅ២៨ថ្ងៃ។
លោកស្រីបានបញ្ជាក់ថា ពេលចាក់លើក២រួចហើយគឺទទួលបានជោគជ័យហើយ។មានន័យថាបុគ្គលនោះមានភាពស៊ាំអាចការពារពីការវាយលុករបស់វីរុសកូវីដ១៩។ តែមិនមានន័យថា បុគ្គលនោះប្រលែងដៃមិនអនុវត្តវិធានការក្រសួងនោះទេពោលគឺវិធានការ៣ការពារនិង៣កុំរបស់ក្រសួងត្រូវតែបន្តអនុវត្តដដែលនិងឲ្យម៉ឺងម៉ាត់ជាទីបំផុត។
លោកស្រីបានបន្ថែមទៀតថា ចំពោះអ្នកទទួលវ៉ាក់សាំងរួចហើយ ដែលធ្វើដំណើរចូលមកប្រទេសកម្ពុជាក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាធម្មតាដដែលមិនមានការលើកលែងនោះទេ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានប្រកាសថា នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យរដ្ឋធំៗចំនួន៤រួមមានពេទ្យកាល់ម៉ែត ពេទ្យរុស្សី ពេទ្យអង្គឌួងនិងពេទ្យកុមារជាតិបន្ទាប់ពីរដ្ឋាភិបាលចិនបានដឹកវ៉ាក់សាំង៦០ម៉ឺនដូសមកដល់កម្ពុជាកាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ និងនៅសល់៤០ម៉ឺនដូសទៀត នឹងផ្តល់មកជាបន្តបន្ទាប់ទៀតឆាប់ៗនេះ៕
ដោយ ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពិធីករម្នាក់ រងការរិះគន់យ៉ាងចាស់ដៃទង្វើខ្វះសីលធម៌ អង្គុយគងអន្ទាក់ខ្លាពេលសម្ភាសន៍អ្នកនិពន្ធ សុខ ចាន់ផល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២២ ម៉ោង ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារារ៉េប Ricky ScoTt ទម្លាយរឿងនារីម្នាក់ត្រូវ Rappersល្បីឈ្មោះ២រូបបៀតបៀនផ្លូវភេទ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
៥០ ឆ្នាំមកនេះ បុរាណវិទូ ចិន នៅតែឈឺចាប់ ក្រោយកំណាយឃើញទ័ពដីឥដ្ឋអធិរាជ ឈិនស៊ី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ