អាជីព
ប្រឈមជាមួយបុគ្គលិកចរិតពិបាកៗ ដោយមិនអាចគេចវ៉េស
ពេលខ្លះបុគ្គលិកចរិតយ៉ាប់ពុំត្រឹមតែធ្វើឱ្យឈឺក្បាល តែអាចបង្កើតជាការឈឺចាប់ពិតប្រាកដមួយដល់ថៅកែ។ ដែលសំខាន់គឺ បើគេមានសមត្ថភាពខ្ពស់ ថៅកែៗពិបាកនឹងឱ្យចេញព្រោះផលចំណេញដែលពួកគេបង្កើតមក។
នៅគ្រប់ក្រុមហ៊ុនទាំងអស់ហាក់ ដូចជាយ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ពីរដែលមានឥរិយាបទមិនល្អក្នុងការទំនាក់ទំនងឱ្យរលូន ជាពិសេសមនុស្សកាន់តែមានការច្នៃប្រតិដ្ឋខ្ពស់ ចរិតកាន់តែលំបាកឡើង។
អ្នកពូកែខ្លះបានធ្វើឱ្យអ្នកជំនាញផ្នែកធនធានមនុស្សឈឺក្បាលមែនទែន រហូតដល់ក្រុមហ៊ុនជាច្រើនចូលចិត្តជួលពួកគេជាកញ្ចប់ជាជាងមកជាបុគ្គលិក។
១ កំណត់បញ្ហាសិន

តើម្តេចខ្លះដែលអាចកំណត់និយោជិកនោះ “ពិបាក”?
បញ្ហាវិន័យ ឬយន្តការដោះស្រាយបញ្ហាធ្វើការជាមួយអ្នកផ្សេងស្មុគស្មាញ?
យើងអាចកំណត់អត្តសញ្ញាណតាមរយៈអាកប្បកិរិយាជាក់លាក់ណាមួយ ដែលបណ្តាលឱ្យយើងអាចដាក់ពួកគេចូលក្នុងចំណោមនិយោជិកលំបាកប៉ះពាល់ ប៉ុន្តែមានប្រយោជន៍។
យើងមិនអាច “ជួសជុល” និយោជិកតាមរបៀបគ្រូធ្វើលើសិស្សក្នុងសាលាបានទេ។ ពួកគេជាមនុស្សដែលយើងបានសម្រេចចិត្តជួលឬរក្សាទុកនៅអង្គភាពរបស់យើង ហើយយើងទទួលខុសត្រូវក្នុងការកំណត់អត្តសញ្ញាណថា អ្វីខ្លះដែលសក្តិសមនឹងពួកគេធ្វើបំផុត។
មិនមែនថា គ្រប់ពេលយើងគួរតែអត់ធ្មត់ចំពោះនិយោជិកលំបាកៗទេ ពិសេសបើគេហ៊ានមានហឹង្សាឬសម្តីគំរាមកំហែងអសុរោះនោះ ជាមូលហេតុដែលយើងអាចបណ្តេញចេញជាបន្ទាន់ ប៉ុន្តែករណីបែបនេះមានតិចតួចណាស់ ព្រោះមេដឹកនាំខុសពីអ្នកគ្រប់គ្រង មេដឹកនានឹងនាំមនុស្សទៅរកផ្លូវល្អ ឱ្យអស់ពីលទ្ធភាពសិន មុនពេលបោះបង់ពួកគេចោល។
២ ពង្រឹងតម្លាភាព
មនុស្សលំបាកយ៉ាងណា តែងតែចង់មានមេដឹកនាំមានតម្លាភាពម្នាក់នៅពីលើពួកគេ។ ដោយសារពួកគេលំបាកគ្រប់គ្នាអាចងាយសន្មត់ចោទពួកគេ នូវកំហុសនានាបានងាយជាងបុគ្គលិកសុភាពរមទម្យ ប៉ុន្តែការមានវប្បធម៌តម្លាភាពអាចជួយការពារពួកគេពីការលាបពណ៌ប៉ាន់ស្មាននានាបាន។ ការពង្រឹងតម្លាភាពជាវិធីសាស្ត្របង្ហាញថា គ្រប់គ្នា មិនត្រូវបានប៉ាន់ស្មាន វាយតម្លៃ តាមរយៈឥរិយាបថខាងក្រៅឡើយ។ លទ្ធផលការងារជាគ្រឿងចាំបាច់ ហើយរាល់ផ្លាស់់ប្តូរឥរិយាបថត្រូវបានគាំទ្រពេញទំហឹងដោយក្រុមហ៊ុន ដោយការផ្តល់ឱកាសម្តងហើយម្តងទៀត។

ទោះបីជាសេណារីយ៉ូដ៏អាក្រក់បំផុតមួយកំពុងកើតមាន ប្រសើរបំផុតគឺការមានសុវត្ថិភាពស្ងប់ស្ងាត់ជាជាងបង្កសង្គ្រាម។ អាកប្បកិរិយាមិនសមរម្យប្រព្រឹត្តនៅកន្លែងធ្វើការនិងបន្សាបដោយការនិយាយជាមួយកាយវិកាគោរពគ្នា។ អំពើត្រម៉ាំងត្រម៉ោកមិនអាចដោះស្រាយគ្នាបានទេ។ បុគ្គលិកតែងតែចង់ឱ្យមានអ្នកដឹកនាំ ស្លូត ល្អ ចិត្តធ្ងន់ និងឥតខ្ចោះ នេះជាការស្រមៃរបស់ពួកគេ។ ពួកគេអាចត្អូញពីស្ត្រេស តែគេមិនដែលចង់ឃើញមេដឹកនាំស្ត្រេសឡើយ។ អ្វីដែលមេដឹកនាំអាចទទួលបានការគោរពខ្ពស់បំផុត គឺមិនវិនិច្ឆ័យអ្នកណាម្នាក់ ព្រោះចិត្តស្រលាញ់ឬស្អប់ឡើយ។
៣ ទោះលោកនេះគ្មានយុត្តិធម៌ ក៏ក្នុងបរិវេណកន្លែងយើងគួរតែកុំអយុត្តិធម៌
មនុស្សភាគច្រើនមានអារម្មណ៍ថា ពួកគេមិនត្រូវបានទទួលដំណោះស្រាយត្រឹមត្រូវឬជាប់លាប់។ ការត្អូញត្អែរជាច្រើនក្នុងចំណោមបុគ្គលិកគឺមេដឹកនាំមិនយកចិត្តទុកដាក់ចំពោះអារម្មណ៍ខ្លួន។
អ្វីដែលល្អបំផុតយើងអាចធ្វើបានគឺស្តាប់ហើយ កំណត់ពេលវេលាដើម្បីនិយាយជាមួយអ្នកចូលរួម។ សួរហេតុអ្វីបានជាពួកគេមិនសប្បាយចិត្ត។ តើកើតឡើងនៅពេលណា? អ្នកណាខ្លះពាក់ព័ន្ធ?ហើយចិត្តគេចង់ដោះរបៀបណា?
អត់ធ្មត់ជានិច្ច និងប្រព្រឹត្ដការដោះស្រាយជាជំហានៗ ដោយសមហេតុផលជាវិធីដែលមេដឹកនាំម្នាក់ៗចាំបាច់ត្រូវរៀនអនុវត្ត៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Theworkplace
ចុចអាន៖ រវាងអាជីវកម្មលក់និងផ្តល់សេវាកម្ម មួយណាល្អជាងសម្រាប់បើករកស៊ីដំបូង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


