ព័ត៌មានជាតិ
អភិបាលស្រុកក្រឡាញ់ ធ្វើយុទ្ធនាការអបរំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកនៅស្រុកក្រឡាញ់
លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ និងលោក ម៉ៅ ចៅមន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប បានបើកយុទ្ធនាការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក នៅបរិវេណវិទ្យាល័យក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោក ម៉ៅ ចៅមន្នី បានលើកឡើងក្នុងពិធីបើកការអបរំផ្សព្វផ្សាយយុទ្ធនាការនេះថា គោលបំណងអបរំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៏ផ្លូវគោក និងជាការពញ្ញាក់ស្មារត្តីដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ជាពិសេស គឺអ្នកប្រើប្រាស់ទោចក្រយានយន្តឲ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរនៅតាមដងផ្លូវផងដែរ។ បន្ទាប់ពីបានធ្វើការអប់រំផ្សព្វផ្សាយរួច ក្រុមការងារក៏បន្តចែកជូននៅឯកសារពាក់ព័ន្ធនិងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៏ផ្លូវគោក។

លោកអភិបាលស្រុក និងលោកសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បានបញ្ជាក់បន្ថែមថា កត្តាមនុស្ស កត្តាមធ្យោបាយ និងកត្តាផ្លូវថ្នល់ ជាហេតុនាំឲ្យគ្រោះថ្នាក់ចរាចរណ៏ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ កត្តាទាំងនេះ គឺគ្រាន់តែជាកត្តារួមផ្សំតែប៉ណ្ណោះ កត្តាដែលសំខាន់ ដែលត្រូវចៀសវាងគ្រោះថ្នាក់ចរាចរណ៏បាន នោះ គឺកើតចេញពីមនុស្សគ្រប់រូប។ ពោល គឺត្រូវចេះគោរពច្បាប់ចរាចរណ៏ឲ្យបានខ្ជាប់ខ្ជួននៅពេលបើកបរ មិនត្រូវពិសារគ្រឿងស្រវឹង បើកបរត្រូវចេះគោរពគ្នាទៅវិញទៅមក និងមិនត្រូវបើកបរលើសល្បឿននោះឡើយ៕
ដោយ៖ គឿន វេត


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


