សន្តិសុខសង្គម
Update៖ លោកមេប៉ុស្ដិ៍ស្រែចា ដែលចុះហាមឃាត់ក្រុមល្ខោនបាសាក់ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន
លោកឧត្ដមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងនៅរសៀលថ្ងៃទី២៣វិច្ឆិកានេះថា លោកអនុសេនីយ៍ទោ រស សំអឿន ហៅក្រាវ ដួង ជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែចា ត្រូវបានផ្អាកការងារអនុវត្តវិន័យកងកម្លាំងនគរបាលជាបណ្ដោះអាសន្នហើយ និងបានតែងតាំងមេប៉ុស្ដិ៍ស្ដីទីជំនួស។
លោកអនុសេនីយ៍ទោ រស សំអឿន ហៅក្រាវ ដួង ជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែចា ត្រូវបានកោះហៅមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី២៣វិច្ឆិកា បន្ទាប់ពីចុះហាមឃាត់ និងបញ្ឈប់ការសម្ដែងល្ខោនបាសាក់ក្នុងពិធីបុណ្យកឋិនមួយនៅវត្តអូរលុង ស្ថិតក្នុងភូមិអូរលុង ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ។
គូររំលឹកថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកអនុសេនីយ៍ទោ រស សំអឿន ហៅក្រាវ ដួង ជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែចា បានចុះទៅហាមឃាត់ និងបញ្ឈប់ការសម្ដែងរបស់ក្រុមអ្នកលេងសិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិនមួយ នៅវត្តអូរលុង ស្ថិតក្នុងភូមិ អូរលុង ឃុំស្រែថា ស្រុកស្នួល ខេត្តក្រចេះ ដែលទង្វើនេះបានធ្វើឲ្យមហាជនជាច្រើន កំពុងផ្ទុះប្រតិកម្មជាខ្លាំង។
បើតាមឃ្លីបវីដេអូនៅយប់កើតហេតុ លោកមេប៉ុស្តិ៍ ក៏បានឆ្លើយបញ្ជាក់ដែរថា លោកមិនបានទទួលព័ត៌មានថា នឹងមានកម្មវិធីបុណ្យកឋិន ក៏ដូចជាការសម្ដែងសិល្បៈល្ខោនបាសាក់អ្វីនោះទេ ទើបលោកចុះមកសួរនាំ មិនមានគោលបំណងមករករឿង ឬក៏រំខានអ្វីឡើយ៕
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង