ជីវិតកម្សាន្ដ
Lisa រកចំណូលពីពាណិជ្ជកម្មយ៉ាងក្រាស់ក្រែល ក្រោយ IG ឈានដល់ ៩៩ លាននាក់
ទម្លាយទឹកប្រាក់នៃការផ្សាយពាណិជ្ជកម្មលើ IG របស់ Lisa សមាជិកក្រុម BLACKPINK បន្ទាប់ពីមានអ្នក Follow ដល់ទៅ ៩៩ លាននាក់ នៅលើ IG ដោយនាងឈរលេខមួយនៅកូរ៉េខាងត្បូង និងប្រទេសថៃ។

ចាត់ទុកថាជាប្រវត្តិសាស្ត្រសម្រាប់ឧស្សាហកម្មកម្សាន្តថៃ និងកូរ៉េ នៅពេលដែល Lisa ឈានដល់អ្នតាមដានដល់ទៅ៩៩ លាននាក់នៅលើ IG កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នាពេលកន្លងមក ជាការពិតនៅពេលដែលចំនួននៃការមើលឃើញកើនឡើង ចំណែកឯតម្លៃផ្សាយពាណិជ្ជកម្ម Instagram របស់នាងក៏អាចកើនឡើងផងដែរ។
យោងតាមការស្ទាបស្ទង់មតិរបស់ Thaiger បានឲ្យដឹងថា ចំនួនអ្នកតាមដាននៅលើ IG: lalalalisa_m ពេលនេះមានដល់ទៅ ៩៩,០២៦,៥១០នាក់ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នៃចំនួននេះគឺ វាត្រូវបានភ្ជាប់ទៅនឹងតម្លៃផ្សាយពាណិជ្ជកម្មក្នុង ១ ប្រកាសរបស់ Lisa ដែលមនុស្សជាច្រើនចង់ដឹង។ ប្រសិនបើអ្នកចង់ជួលតារាល្បីដូចនាង ដើម្បីផ្សព្វផ្សាយផលិតផល ឬម៉ាកយីហោរបស់អ្នក? តើត្រូវការថវិកាប៉ុន្មាន?
ព័ត៌មាននៅលើគេហទំព័រ Hopper HQ ដែលដាក់ចំណាត់ថ្នាក់តារាល្បីលំដាប់ពិភពលោក បានទម្លាយតម្លៃនៃការផ្សាយពាណិជ្ជកម្មនៅលើ IG របស់ Lisa ត្រូវបានគេបញ្ជាក់ថា ការបង្ហោះផ្សាយពាណិជ្ជកម្មរបស់នាងក្នុង ១ ការបង្ហោះនឹងត្រូវចំណាយអស់ ៥៧៥,០០០ ដុល្លារអាមេរិក ដែលខ្ពស់ជាងតារាល្បីៗដូចជា Dua Li Auntie, Priyanka Chopra, David Beckham និង Emma Watson ។
ទោះជាយ៉ាងណាក៏ដោយ តម្លៃដែលបានផ្សាយពាណិជ្ជកម្មគឺជាតួលេខដែលបានព្យាករណ៍គិតត្រឹមថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣។ នេះមួយផ្នែកមកពីភាពល្បីល្បាញរបស់ Lisa រួមទាំងចំនួនអ្នកតាមដាននៅលើ Instagram ដែលស្ទើរតែឈានដល់រាប់រយលាននាក់។
លើសពីនេះ បើតាមរបាយការណ៍ សមាជិកក្រុម BLACKPINK រូបនេះ នៅតែបន្តរក្សាតំណែងជាតារាសិល្បៈដែលមានអ្នក Follow ច្រើនជាងគេនៅលើ IG លេខ ១នៅកូរ៉េខាងត្បូង និងថៃ។ ស្របពេលដែលតារាមានចំណាត់ថ្នាក់លេខ១នៅអាស៊ីពេលនេះ គឺកីឡាករវាយកូនបាល់សញ្ជាតិឥណ្ឌា Virat Kohli មានអ្នកតាមដាន ២៦៤លាននាក់៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa រកចំណូលពីពាណិជ្ជកម្មយ៉ាងក្រាស់ក្រែលក្រោយ IG ឈានដល់ ៩៩ លាននាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


