ជីវិតកម្សាន្ដ
តារាប្រុសថៃ១០រូប មានកូនប្រុស-ស្រីក្នុងបន្ទុក និងនៅតែចាប់អាជីពសម្ដែងជាតួឯកដដែល
នៅក្នុងប្រទេសថៃមានតារាប្រុសៗជាច្រើនបានបញ្ចប់ភាពនៅលីវ សម្រេចចិត្តចូលរោងការជាមួយមនុស្សដែលខ្លួនស្រលាញ់ រហូតសាងគ្រួសារមានកូនប្រុសស្រីរួមគ្នា។ យ៉ាងណាក៏ដោយ ទោះម្នាក់ៗមានកូនក្នុងបន្ទុកក្ដី ប៉ុន្តែបើនិយាយពីអាជីពសម្ដែងពួកគេនៅតែត្រួសត្រាយផ្លូវកាន់តែល្បីល្បាញជាងមុន ខណៈអ្នកខ្លះនៅតែអាចដើរជាតួឯកប្រុសសំណព្វចិត្តទស្សនិកជនថែមទៀតផង។
១ Ken Theeradeth
Ken Theeradeth ជាតារាសម្តែងដ៏មានជំនាញ មានទំនាក់ទំនងជាមួយស្ថានីយវិទ្យុនិងទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣មកជាយូរហើយ។ សព្វថ្ងៃលោកជាឪពុកមានកូនប្រុស២នាក់ ហើយជារឿយៗតែងតែបង្ហាញនូវពេលវេលាដ៏គួរឲ្យស្រលាញ់រវាងឪពុកនិងកូន ធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តជានិច្ច។
២ Weir Sukollawat
តួប្រុសដ៏ល្បីក្នុងប្រទេសថៃ និងស្ថិតក្រោមស្ថានីយទូរទស្សន៍កងទ័ពជើងគោកថៃ ប៉ុស្តិ៍លេខ ៧ គឺ Weir Sukollawat Kanarot សព្វថ្ងៃនេះលោកគឺឪពុករបស់កូនស្រីដ៏ស្រស់ស្អាត។ ជារឿយៗ Weir តែងតែបង្ហាញវត្តមានជាមួយកូនស្រីលើបណ្ដាញសង្គមដោយបញ្ចាក់ថា កូនគឺជាគ្រាប់ពេជ្រមិនអាចកាត់ថ្លៃបាន។
៣ Puttichai Kasetsin
តួឯកប្រុសដ៏សង្ហា Puttichai Kasetsin សព្វថ្ងៃលោកជាឪពុករបស់កូនប្រុសតូចមួយនិងទទួលបានភាពល្បីល្បាញតាំងពីតូចមក។ ត្បិតថាមានកូនក៏ពិតមែន តែតារាប្រុសរូបនេះនៅតែដើរជាតួឯកបានដដែល ហើយថែមទាំងទទួលបានការសរសើរព្រោងព្រាតពីសំណាក់អ្នកគាំទ្រផងដែរ។
៤ Matthew Deane
តារាប្រុសកូនកាត់អូស្ត្រាលី Matthew Deane គឺជាស្វាមីរបស់តារាចម្រៀង lydia sarunrat ដែលសព្វថ្ងៃក្លាយជាឪពុកទាំង៣របស់កូនប្រុសស្រីដ៏គួរឲ្យស្រលាញ់។ លើសពីនេះ កូនៗរបស់លោកជាញឹកញាប់តែងចេញទៅចូលរួមកម្មវិធីនានាជាមួយឪពុកម្តាយរបស់ពួកគេជានិច្ច។
៥ Poh Natthawut
បើទោះជាលោកជាឪពុកមានកូន២ទៅហើយក្តី ប៉ុន្តែតារាប្រុសដែលប្រិយមិត្តចូលចិត្តរឿងភាគរបស់ Po Nattawut Skidjai ប្រាក់ដជាដឹងថាលោកលោកជាស្វាមីរបស់ Ae Pornthip ពេលនេះបានលះបង់ពេលវេលាដើម្បីចិញ្ចឹមកូនទាំង២នាក់។ ប៉ុន្តែលោកនៅតែមិនបោះបង់អ្នកគាំទ្រចោលឡើយ បុរសរូបនេះតែងតែដើរតួនាទីនៃការថែទាំកូនៗ ព្រមតាំងតួនាទីជាតារាសម្ដែងក្នុងកម្រិតតួឯកដដែល។
៦ Kan Kantathavorn
តារាសម្តែង និងពិធីករវ័យក្មេងរូបសង្ហា ដែលបានឆក់យកបេះដូងអ្នកគាំទ្រជាច្រើន Kan Kantathavorn ជាស្វាមីរបស់ Ploy Iida Kantathaworn បើទោះបីជាពេលនេះលោកក្លាយជាឪពុកកូន២ទៅហើយក្តី។ ប៉ុន្តែក៏បំពេញតួនាទីក្នុងវិស័យសិល្បៈឲ្យបានពេញលេញដូចពេលមុន ខណៈមើលថែកូនស្រីទាំងពីរនាក់ដោយគ្មានបញ្ហាថែមទៀត។
៧ Tik Jessadaporn
តារាប្រុសសង្ហាដ៏ស្រស់សង្ហា Tik Jesadaporn Pholdee ពេលនេះលោកគឺជាឪពុកមានកូនប្រុសម្នាក់ក្នុងបន្ទុក។ជាធម្មតាទស្សនិកជនតែងតែឃើញរូបភាពរបស់លោកនិងកូនពីសកម្មភាពផ្សេងៗ។
៨ Kantapong Bumrungrak
បើទោះបីជារៀបការមានកូនស្រីម្នាក់ក្ដី ប៉ុន្តែតារាប្រុសរូបនេះតែងតែបង្ហាញនូវភាពស្រស់សង្ហាកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កូនស្រីដែលគួរឱ្យស្រលាញ់បំផុតដែលប្រៀបដូចជាចំណងមិត្តភាពរវាងគ្រួសារ ខណៈដែលលោកតែងតែនាំកូនស្រី និងភរិយាទៅវិស្សមកាលជានិច្ច។
៩ Bie Thassapak Hsu
តារាប្រុសដ៏សង្ហានិងជាកូនកាត់តៃវ៉ាន់ Bie Thassapak Hsu កំពុងកាន់តំណែងជាបុរសកូនពីរហើយក៏ជាស្វាមីរបស់ Gubgib Sumonthipផងដែរ ។ ទោះលោកត្រូវធ្វើការនៅឯប្រទេសចិនក្ដី ប៉ុន្តែជារឿយៗតែងតែមកមើលថែកូនស្រីតូចទាំងពីររបស់លោក។
១០ Fluke Krirkphol
បុរសម្នាក់នេះគឺជាឪពុកនិងជាតារាសម្តែងដ៏មានមន្តស្នេហ៍ ក៏ជាអ្នកជំនួញដ៏ល្បីឈ្មោះ Fluke Krirkphol ដែលតែងតែបង្ហាញរូបភាពជាមួយកូនស្រីសំណព្វចិត្ត។ ទោះលោកជាឪពុកមានកូនមានភរិយា ប៉ុន្តែការសម្ដែងរបស់លោកនៅតែទៅមុខមកដល់សព្វថ្ងៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ\
ប្រភព៖Thaiger
ចុចអាន៖ភស្តុតាងបន្ថែមទៀតបញ្ជាក់ថា Dilraba មានទំនាក់ទំនងស្នេហាជាមួយ Johnny Huang ៣ ឆ្នាំហើយ
-
KPT+៣ ម៉ោង ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Pre-Wedding កូនសេដ្ឋីប្រាក់លានឥណ្ឌា លើទឹកដី អ៊ីតាលី ក្លាយជាពិធីខឹងសម្បារពីប្រជាជន និងអ្នកទេសចរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកជំនាញឡាន ប្រាប់មូលហេតុដែលម្ចាស់ឡានតូចៗ មិនគួរប្រថុយបើកឡានកាត់ទឹក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មានតម្រុយ គ្រោងសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា រដូវកាលទី៤ នឹងមកដល់ឆាប់ៗនេះ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះដឹកកីឡាករប្រដាល់ថៃមួយក្រុម ដាច់ម៉ាស៊ីនត្រជាក់ ម្នាក់ៗហប់សឹងដាច់ខ្យល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ហាងមួយនៅឆ្នេរអូរឈើទាលលក់ស្រាបៀរមួយកេស៧២ដុល្លារ អាជ្ញាធរខេត្តឲ្យជំនាញពិនិត្យ