ជីវិតកម្សាន្ដ
ផ្លូវការ! សមាជិកទាំងអស់របស់ BLACKPINK បន្តកុងត្រាជាមួយ YG
នៅថ្ងៃទី ០៦ ខែធ្នូ ផលិតកម្ម YG Entertainment ដែលជាទីភ្នាក់ងាររបស់ក្រុម BLACKPINK បានធ្វើសេចក្តីប្រកាសមួយ បន្ទាប់ពីការពិភាក្សាយ៉ាងល្អិតល្អន់ជាមួយក្រុមនេះ ហើយនៅទីបំផុតបានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខថ្មីមួយសម្រាប់សកម្មភាពរបស់ក្រុម ដោយផ្អែកលើការជឿជាក់យ៉ាងមុតមាំចំពោះគ្នាទៅវិញទៅមក។
ផលិតកម្ម YG Entertainment បានធ្វើសេចក្ដីប្រកាសជាផ្លូវការថា “យើងបានឈានដល់កិច្ចព្រមព្រៀងដោយជោគជ័យនៅក្នុងក្រុមប្រឹក្សាភិបាលរបស់យើង ទាក់ទងនឹងការចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខសម្រាប់សមាជិកទាំងបួនរបស់ BLACKPINK ដែលជាការគោរពដល់សិល្បករ”។

ការចរចាកិច្ចសន្យារបស់ BLACKPINK ជាមួយផលិតកម្ម YG Entertainment បានបន្តចាប់តាំងពីកិច្ចសន្យាមុនរបស់ពួកគេបានផុតកំណត់នៅក្នុងខែសីហា ខណៈពេលដែលការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីបន្តសកម្មភាពក្រុម ព្រមទាំងកិច្ចសន្យាបុគ្គលសម្រាប់សមាជិកនីមួយៗមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។
ទោះយ៉ាងណាក៏ដោយ យោងតាម Munhwa Ilbo បញ្ចាក់ថា កន្លងមកសមាជិកពីរនាក់រួមទាំង Lisa បានជ្រើសរើសផ្លូវបំបែកជាមួយផលិតកម្ម YG Entertainment រួចហើយ ខណៈដែលការពិភាក្សាជាមួយសមាជិកពីររូបដែលនៅសល់កំពុងដំណើរការនៅឡើយទេ។
សូមបញ្ចាក់ថា BLACKPINK បានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកដែលទទួលបានជោគជ័យយ៉ាងខ្លាំងរបស់ពួកគេ Born Pink ក្នុងខែកញ្ញា។ ដំណើរកម្សាន្តនេះបានទាក់ទាញអ្នកចូលរួមដ៏គួរឲ្យចាប់អារម្មណ៍ចំនួន ១.៨លាននាក់ ដែលបង្កើតការលក់កើនឡើងជិត ៣០០ ពាន់លានវ៉ុន។ ទោះបីជាមិនមានកិច្ចសន្យាផ្តាច់មុខបុគ្គលក៏ដោយ ក៏គេរំពឹងថា YG និងសមាជិកម្នាក់ៗនឹងបន្តទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីសកម្មភាពក្រុមរបស់ BLACKPINK ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖allkpop
ចុចអាន៖Jin ត្រូវតំឡើងឋានៈជាពលទាហានដំបូងគេ ក្នុងនាមជាយោធាគំរូ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


