ជីវិតកម្សាន្ដ
Jin ត្រូវតំឡើងឋានៈជាពលទាហានដំបូងគេ ក្នុងនាមជាយោធាគំរូ
កាលពីថ្ងៃទី ០៤ ខែធ្នូ Jin បានទៅកាន់វេទិកាសហគមន៍អ្នកគាំទ្រសកលលោក Weverse ដើម្បីចែករំលែកសារដ៏ស្មោះស្ម័គ្រ។ លោកបានថ្លែងអំណរគុណចំពោះអ្នកគាំទ្រដែលខិតខំប្រឹងប្រែងចំពោះ BTS គឺ ARMY មកពីជុំវិញពិភពលោក ដែលបានជូនពរគាត់ឲ្យរីករាយថ្ងៃកំណើត។

ក្នុងនោះ JIn បានចែករំលែកថា “ខ្ញុំចង់អរគុណអ្នកគ្រប់គ្នាដែលជូនពរឲ្យខ្ញុំរីករាយថ្ងៃកំណើត។ ខ្ញុំតែងតែប្រារព្ធខួបកំណើតរបស់ខ្ញុំជាមួយនឹងការផ្សាយផ្ទាល់ជាមួយ ARMYs ប៉ុន្តែខ្ញុំមិនអាចរីករាយជាមួយវាបានទេនៅឆ្នាំនេះ ដូច្នេះវាធ្វើឲ្យខូចចិត្ត។ ខ្ញុំសង្ឃឹមថា នឹងមានពេលវេលាល្អនៅក្នុងចិត្តរបស់អ្នកទាំងអស់គ្នា”។
សមាជិក BTS រូបនេះបានបន្តទៀតថា “ខ្ញុំចូលបម្រើយោធាបានមួយឆ្នាំហើយ ទោះបីជានៅមានពេលច្រើនទៀតរហូតដល់ខ្ញុំត្រលប់មកវិញ ប៉ុន្តែខ្ញុំរំភើបរួចទៅហើយដែលគិតថាខ្ញុំនឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ ព្រោះនៅសល់តែ ១ភាគ៣ នៃកាតព្វកិច្ចយោធាសម្រាប់ខ្ញុំ”។
ដោយងាកមកចាប់អារម្មណ៍លើផែនការចូលបម្រើការងាររបស់សមាជិកមិត្តរួមក្រុមផ្សេងទៀត លោកបានបង្ហាញថា RM និង V នឹងចូលរួមនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ព Nonsan នៅថ្ងៃទី១១ ខែធ្នូ ខណៈដែល Jimin និង Jungkook គ្រោងនឹងចាប់ផ្តើមដំណើររបស់ពួកគេទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងពលធំថ្មើរជើងទី ៥ របស់កងទ័ពនៅថ្ងៃទី ១២។
ជាចុងក្រោយ លោកបានបញ្ចប់ដោយនិយាយថា “អរគុណម្តងទៀតសម្រាប់ថ្ងៃខួបកំណើតទាំងអស់ និងជាមួយនឹងមុខងារយោធា ខ្ញុំបានដំឡើងឋានៈម្តងទៀត ហើយបច្ចុប្បន្នខ្ញុំជាពលទាហាន Kim Seok Jin ដ៏សំខាន់មួយរូប”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភស្តុតាងបន្ថែមទៀតបញ្ជាក់ថា Dilraba មានទំនាក់ទំនងស្នេហាជាមួយ Johnny Huang ៣ ឆ្នាំហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


