ព័ត៌មានជាតិ
ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា គ្រោងផ្ទេរថវិកាទៅថ្នាក់ក្រោមជាតិ ១,៧ពាន់លានដុល្លារ
នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងផ្ទេរកញ្ចប់ថវិកា១,៧ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ ២០% នៃថវិកាជាតិសរុបទៅកាន់ថ្នាក់ក្រោមជាតិ។ នេះបើតាមការបង្ហើបឱ្យដឹងរបស់លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ការផ្ទេរថវិកាទៅថ្នាក់ក្រោមជាតិនេះ ដើម្បីធានាដល់ការបង្កើនធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងធនធានហិរញ្ញវត្ថុជាឆន្ទានុសិទ្ធិ និងធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ ព្រមទាំង បន្តកែលម្អប្រព័ន្ធ និងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានហិរញ្ញវត្ថុ និងសមត្ថភាពសមស្របក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុទាំងនោះក្នុងការដោះស្រាយបញ្ហាប្រឈម ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ នេះ បើតាមលោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ជាការកត់សម្គាល់ ការផ្ទេរថវិកាទៅថ្នាក់ក្រោមជាតិនៅក្នុងឆ្នាំ២០២៤ គឺមានទំហំធំជាងឆ្នាំ២០២៣ ដោយក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានផ្ទេរកញ្ចប់ថវិកាប្រមាណ១,២៥៥លានដុល្លារ ស្មើនឹងប្រមាណជាង១៧%នៃថវិកាជាតិទៅកាន់ថ្នាក់ក្រោមជាតិ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


