ព័ត៌មានជាតិ
ប្រកាសផ្តល់អាហារូបករណ៍ជាង ២០០ កន្លែងពីសាកលវិទ្យាល័យល្បីៗ បន្តសិក្សាមហាវិទ្យាល័យ
ក្រោមការគិតគូរពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ មានសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៦ នៅតាមទីតាំងរាជធានី-ខេត្ត នឹងទទួលបានអាហារូបករណ៍ពីសម្តេចតេជោ សរុបប្រមាណជាង ២០០កន្លែង តាមរយៈសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

អាហារូបករណ៍ដែលនឹងទទួលបានតាមរយៈការប្រឡងជ្រើសរើស នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាន មានប្រមាណ ២១៧ កន្លែង ដែលមានផ្តល់អាហារូបករណ៍របស់សម្ដេចតេជោ សិស្ស-និស្សិត យុវជន យុវនារី នៅទូទាំងប្រទេស អាចដាក់ពាក្យបានដូចជា៖
១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) កម្រិតវិស្វករ នៅទីតាំងគោលរាជធានីភ្នំពេញ ចំនួន ១០កន្លែង និងសាខាខេត្តត្បូងឃ្មុំ មិនកំណត់ចំនួន (ឆ្លងកាត់ការប្រឡង) ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

២. សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០កន្លែង។ ក្នុងនោះដែរក៏មានការបែងចែកដូចជា មហាវិទ្យាល័យសិល្បៈសូនរូប ចំនួន ២០កន្លែង (តុបតែងលម្អនៃស្ថាបត្យកម្ម ដកន្លែង, គំនូរ សាគមនាគមន៍ ៥កន្លែង, វិចិត្រកម្ម ៥ កន្លែង, និងចម្លាក់ ៥ កន្លែង), មហាវិទ្យាល័យបុរាណវិទ្យា ចំនួន ១០ កន្លែង, មហាវិទ្យាល័យសិល្បៈនាដសស្ត្រ ចំនួន ១០ កន្លែង (ឯកទេសតែងនិពន្ធ) និងមហាវិទ្យាល័យតូរ្យតន្ត្រី ចំនួន ១០ កន្លែង (បេក្ខជនត្រូវឆ្លងកាត់ការធ្វើតេស្តទេពកោសល្យ និងចំណេះដឹងមូលដ្ឋានផ្នែកតូរ្យតន្ត្រី) ផងដែរ។ ហើយចំពោះពាក្យចូលរួមប្រឡងប្រជែង និងផុតកំណត់នៅថ្ងៃទី២៤ ខែឆ្នូ ខាងមុននេះ។

៣. សាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ (AUPP) ថ្នាក់បរិញ្ញាបត្រ ចំនួន ១០០កន្លែង (ឆ្លងកាត់ការប្រឡង) ផ្តោតលើជំនាញដូចជា ជំនាញបច្ចេកវិទ្យាឌីជីថល (Single Degree), សន្តិសុខសាយប៊័រ (Cybersecurity) និងការអភិវឌ្ឍសុសវែរ (Software Development) និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)។

៤. សាកលវិទ្យាល័យលីមកុកវីង (LUCT) ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១០កន្លែង (ឆ្លងកាត់ការប្រឡង) ដែលការជ្រើសរើសត្រូវឆ្លងកាត់ ៣ដំណាក់កាលផ្សេងៗគ្នា។ បន្ថែមជាមួយគ្នានេះ ក៏នឹងមានមុខជំនាញដូចជា សម្រាប់ថ្នាក់បរិញ្ញាបត្រ មានជំនាញស្ថាបត្យកម្ម សំណង់ស៊ីវិល ច្នៃ ម៉ូដសម្លៀកបំពាក់ ការចនា ពាណិជ្ជកម្មអន្តរជាតិ សហគ្រិនភាព វិស្វកម្មសូហ្វ័រ ព័ត៌មានវិទ្យាកិច្ច ហើយចំពោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជំនាញ គ្រប់គ្រងធនធានមនុស្ស និងស្ថាបត្យកម្ម ជាដើម។

៥. វិទ្យាស្ថានភាសាបរទេស (IFL) និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) ថ្នាក់បរិញ្ញាបត្រ ចំនួន ២២ កន្លែង (ឆ្លងកាត់ការប្រឡង)។ ក្នុងនោះដែរ ទាក់ទងនឹងគ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថានភាសាបរទេស មានជំនាញ ភាសាអង់គ្លេស ៦កន្លែង, ភាសាជប៉ុន ២កន្លែង ភាសា ២កន្លែង, ភាសាចិន ២កន្លែង, ភាសាបារាំង ២កន្លែង និងភាសាថៃ ២ កន្លែង។ ដោយឡែក វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ មានជំនាញ ទំនាក់ទំនងអន្តរជាតិ ២កន្លែង, សេដ្ឋកិច្ចអន្តរជាតិ ២កន្លែង, វិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ ២កន្លែង។ ជាក់ស្តែង សាលានឹងឈប់ទទួលពាក្យជ្រើសរើសនៅថ្ងៃទី២២ ខែធ្នូ ឆ្នំា២០២៣ ខាងមុខ។

៦. សាកលវិទ្យាល័យបញ្ញាជាតិ (PCU) ថ្នាក់បរិញ្ញាបត្រ ចំនួន ២៥កន្លែង។ ដោយក្នុងនោះរួមមានជំនាញ នីតិសាស្ត្រ(៥ កន្លែង), គណនេយ្យ (៥ កន្លែង), គ្រប់គ្រង (៥ កន្លែង), ធនាគារ និងហិរញ្ញវត្ថុ(៥ កន្លែង), ទីផ្សារ(៥ កន្លែង)។

យ៉ាងណាមិញ សិស្ស យុវជន យុវនារី នៅទូទាំងប្រទេស ដែលចង់ដាក់ពាក្យប្រឡងប្រកួតប្រជែង អាចចូលមើលព័ត៌មានលម្អិតនៅក្នុងសេចក្តីប្រកាសព័ត៌មាន ដើម្បីដឹងកាន់តែច្បាស់ពីការទទួលពាក្យ និងការដាក់ពាក្យជាដើម៕

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច