ព័ត៌មានជាតិ
ព្រឹត្តិការណ៍ពិព័រណ៍ធំ ២ នឹងរៀបចំធ្វើឡើងក្នុងសប្តាហ៍តែមួយ នៅរាជធានីភ្នំពេញ
រយៈពេល ២ខែចុងក្រោយ នៃឆ្នាំ២០២៣ ព្រឹត្តិការណ៍ពិព័រណ៍ជាច្រើនរបស់ក្រសួង-ស្ថាប័ន បានរៀបចំធ្វើឡើងបន្តបន្ទាប់គ្នា ទាំងនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។ បើគិតត្រឹមប៉ុន្មានសប្តាហ៍នៃចុងឆ្នាំនេះ រាជធានីភ្នំពេញ មានការតាំងពិព័រណ៍ច្រើនជាងគេ។

នៅពេលនេះ កម្ពុជាថ្មី សូមលើកយកតែព្រឹត្តិការណ៍ពិព័រណ៍ធំចំនួន ២ ដែលត្រៀមរៀបចំក្នុងសប្តាហ៍នេះ នៅទីតាំងតែមួយ ក្នុងសប្តាហ៍តែមួយប៉ុណ្ណោះ។
១. ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០
ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំនេះ ក្រោមការរៀបចំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា កាន់តែប្លែកជាងឆ្នាំកន្លង ដោយផ្លាស់មកធ្វើនៅទីតាំងសួនអគារ City Hall កោះពេជ្រ
ស្របនឹងពេលវេលា ក៏ដូចជាទីតាំងតែមួយ ជាមួយនឹងការតាំងពិព័រណ៍របស់ ក្រសួងពាណិជ្ជកម្ម គ្រាន់តែចាប់ផ្តើម មុនក្រោយគ្នាមួយថ្ងៃប៉ុណ្ណោះ។
សូមជម្រាបថា ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំនេះ ក្រោមប្រធានបទ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ” នឹងប្រព្រឹត្តធ្វើរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពី សមាគម ម្ចាស់ក្រុមហ៊ុន និងអ្នកនិពន្ធជាច្រើន ដែលមានដល់ទៅជាង ៣០០ស្តង់។


២. ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦
ក្រសួងពាណិជ្ជកម្ម បានរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ រយៈពេល ៤ថ្ងៃដូចគ្នានឹង ពិព័រណ៍សៀវភៅកម្ពុជាដែរ ប៉ុន្តែចាប់ផ្តើមនិងបញ្ចប់ក្រោយមួយថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
ពិព័រណ៍នេះ ជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំកម្រិតអន្តរជាតិ ដែលរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងសហគមអន្តរជាតិ។
បើតាមក្រសួងពាណិជ្ជកម្ម នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏នឹងរៀបចំកម្មវិធីអមសំខាន់ៗមួយចំនួន ដូចជា៖ សិក្ខាសាលាស្តីពីការជំរុញពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ កម្មវិធីចុះអនុស្សរណៈយោគយល់លើ កិច្ចការពាណិជ្ជកម្ម កម្មវិធីជំនួបពាណិជ្ជកម្ម និងការប្រគំតន្ត្រីជាដើម៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


