Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ជំរុញឱ្យពង្រឹងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខមាលភាពពលរដ្ឋជាចំបង

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងនូវការជម្រុញដល់អង្គភាពពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យគុណភាពធុរេនឲ្យបានត្រឹមត្រូវ និង សូមប្រជាពលរដ្ឋទាំងអស់បន្តចូលរួមឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មខ្មែរ ជាពិសេសទុរេន និងដំណាំឈើហូបផ្លែរបស់ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលបានការពេញនិយមកាន់តែខ្លាំង ព្រមទាំងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខមាលភាពពលរដ្ឋជាចំបងបំផុត។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមពិធីបើក “ពិព័រណ៍ទុរេន និងដំណាំឈើហូបផ្លែ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

‎ពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភាលោកប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងអស់លោកលោកស្រីជា តំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបចូលរួមផងដែរនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

‎កម្មវិធីពិព័រណ៍ទុរេន និងដំណាំឈើហូបផ្លែ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ បានរៀបចំឡើយដោយរដ្ឋបាលខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅមាត់ទន្លេសិប្បនិមិ្មត្ត ខេត្តត្បូងឃ្មុំ។

‎‎ក្នុងពិព័រណ៍នេះ ភ្ញៀវអញ្ជើញចូលរួមនឹងមានឱកាស៖ ទស្សនា និងភ្លក់រសជាតិទុរេនខេត្តត្បូងឃ្មុំដ៏ល្បីល្បាញ ដែលដាំដុះតាមស្តង់ដារ និងមានគុណភាពខ្ពស់ , ស្វែងយល់ពីប្រភេទដំណាំឈើហូបផ្លែជាច្រើន ដូចជា មង្ឃុត ខ្នុរ សាវម៉ាវ មៀន និងផលិតផលកសិកម្មផ្សេងៗទៀត ,គាំទ្រផលិតផលរបស់ប្រជាកសិករដោយផ្ទាល់ តាមរយៈការទិញ និងការបញ្ជាទិញពីស្តង់ពិព័រណ៍, ស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើប និងការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម។

‎ក្នុងនោះផងដែរមានប្រជាពលរដ្ឋ ភ្ញៀវទេសចរ អាជីវករ និងអ្នកស្រឡាញ់ផលិតផលកសិកម្មទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មខ្មែរ ជាពិសេសទុរេន និងដំណាំឈើហូបផ្លែរបស់ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលបានការពេញនិយមកាន់តែខ្លាំង ព្រមទាំងជំរុញឱ្យពង្រឹងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខភាពពលរដ្ឋ៕ អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម